15/03/2016 10:29 GMT+7 Email Print Like 0

ពិធីបុណ្យផ្កា Ban ២០១៦បានបើកជាផ្លូវការនៅខេត្ត Dien Bien


ពិធីបុណ្យផ្កា Ban ២០១៦បានបើកជាផ្លូវការនៅខេត្ត Dien Bien

នាយប់ថ្ងៃទី១៣ ខែ​មិនា ឆ្នាំ២០១៦ នៅទីធ្លា៧ឧសភាខេត្ត Dien Bien បានបើកពិធីបុណ្យ​ផ្កា Ban ឆ្នាំ​២០១៦ និងប្រកាស​ផែនការមេ ស្តីពីការអភិវឌ្ឍន៍មណ្ឌលទេចរណ៍ជាតិ Dien Bien Phu- Pa Khoang ។ ពីធីបុណ្យផ្កា Ban ឆ្នាំនេះបាន​ចាប់ផ្តើមដោយ កម្មវិធីសិល្បៈ​ពិសេស និងបញ្ចប់ដោយការបាញ់កាំជ្រូចផ្កា។

​ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ទៅ​លើ​ផែន​ការ​មេ ស្តីពីការអភិវឌ្ឍន៍មណ្ឌលទេសចរ ណ៍ជាតិ Dien​ Bien Phu –Pa Khoang ដល់ឆ្នាំ២០២០ និង​ទស្សន​វិស័យ​ដល់​ឆ្នាំ​២០៣០ ហើយចាត់ទុក នេះជាទិសដៅសំខាន់សម្រាប់ខេត្ត Dien Bien អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​នាពេល​ខាងមុខ។

“ខ្ញុំស្នើ​ឲ្យខេត្ត Dien Bien ត្រូវសកម្មអនុវត្តជាក់ស្តែង នូវខ្លឹមសារដែលបានចែង ក្នុង​ផែន​ការមេនេះ និង​រួមសហការ ជាមួយ​ក្រសួងស្ថាប័ននានា​ ពង្រីកនូវប្រភព កម្លាំង​ពលំសង្គមដើម្បីអភិវឌ្ឍន៍​ហេដ្ឋារ​ចនាសម្ពន្ធ និងធានា​ឲ្យបាន​បទដ្ឋាន​នៃ​មណ្ឌល​ទេសចរណ៍ជាតិ​។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកបង្កើតពាណិជ្ជសញ្ញា ទេស​ចរណ៍​ផ្សាភ្ជាប់​ជាមួយ​ការអប់​រំប្រពៃណី​ស្នេហាជាតិ វីរៈជនបដិវត្តន៍ និងមោទន ភាពជាតិនៅក្នុងជនជាតិវៀតណាម គ្រប់​ជំនាន់”។ ពិធីបុណ្យផ្កា Ban ឆ្នាំ២០១៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ខែ​មិនា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ