21/02/2018 10:07 GMT+7 Email Print Like 0

ពិធីបុណ្យនិទាឃរដូវទាក់ទាញការចូលរួមរបស់ប្រជាជនច្រើនកុះករ


 ពិធីបុណ្យនិទាឃរដូវទាក់ទាញការចូលរួមរបស់ប្រជាជនច្រើនកុះករ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី មាន​ភ្ញៀវទេសចរជាង​១០ពាន់នាក់បាន​ទៅ ទស្សនា​នៅមណ្ឌល​កេរ្តិ៍ដំណែល​អក្សរសាស្ត្រ​ Van Mieu - Quoc Tu Giam ​។
 
យោង​តាមលោក Le Xuan Kieu​ នាយកមជ្ឈមណ្ឌលសក​ម្មភាព​វប្បធម៌វិទ្យា​សាស្ត្រ Van Mieu – Q​uoc Tu Giam ថា ចាប់​តាំងពីថ្ងៃទី១នៃបុណ្យចូលឆ្នាំប្រ​ពៃណីមក ចំនួនភ្ញៀវ ទេ​សចរមក​ទស្សនា Van Mieu - Quoc​ Tu Giam គឺច្រើន​ណាស់​ហើយ​។ ក្នុងពេល ជាមួយ​គ្នានោះ នៅទីក្រុងហូជីមិញ វិថីផ្កា ​Nguyen Hue និទាឃរដូវ​ឆ្នាំច​ សំរឹទ្ធ​ស័ក​ ​២០១៨​ បាន​បិទនាយប់ថ្ងៃ​ទី១៩ ខែកុម្ភៈ ​ឆ្នាំ២០១៨​ (ពោល​គឺថ្ងៃទី៤នៃ​បុណ្យចូលឆ្នាំថ្មីប្រ​ពៃណី)។ ក្រោយ​រយៈពេល៧​ថ្ងៃបើក​នោះ ទីតាំងកម្សាន្តគួរ​ឲ្យទាក់ទាញនេះ គឺ​ទាក់ទាញភ្ញៀវ ទេ​សចរ​ជាង១​លាននាក់​។ អ្នក​ស្រី Nguyen Lan Anh ភ្ញៀវទេសចរ​មកទស្សនា​វិថីផ្កា បានសំណេះ​សំណាល​ថា៖ “ឆ្នាំណានាងខ្ញុំ​ក៏ឃើញវិថី​ផ្កា Nguyen Hue មាន​ការផ្លាស់ប្តូ​រថ្មី ដូចជាផ្កាច្រើន​ជា​​ង ហើយ​ការតែង​លំអក៏​ស្អាត​ជាង​ដែរ​។ ជាពិសេស ឆ្នាំនេះ​មាន​រូបភាព​ហ្វូងសត្វ​ឆ្កែ គួរឲ្យ​ចាប់​អារម្មណ៍​ណាស់”៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ