14/03/2015 13:46 GMT+7 Email Print Like 0

ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៥បិទបញ្ចប់


 
នាយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៥ ឆ្នាំ២០១៥ បានបិទបញ្ចប់នៅទី​ក្រុង​ Buon Ma Thuot ខេត្ត Dak Lak នៅតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម។ថ្លែងមតិនៅទីនេះ លោក Y Dhăm Ênuôl អនុប្រធានអចិន្ត្រៃគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានអះអាងថា ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៥ បានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយទទួលបានគោលដៅនានាដែលបានដាក់ចេញ នោះ​គឺ បន្តផ្សព្វផ្សាយយ៉ាង ទូលំទូលាយកាហ្វេ Buon Ma Thuot កាហ្វេវៀតណាម បើកទូលាយនិងអភិវឌ្ឍន៍ សកម្មភាពសហប្រតិបតិ្តការ ផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្មចំពោះផលិតផល ធ្វើពីកាហ្វេនានា លើកកំពស់​ការ​យល់​ដឹងនិងលើកតម្កើងអង្គភាពអាជីវកម្ម កសិករ ដែលផលិត កែច្នៃ និងអភិវឌ្ឍន៍កាហ្វេ​ដោយ​ចីរភាព​។​ ពិធី​បុណ្យ​នេះ ក៏ជាឱកាស ដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិនៅតំបន់ Tay
Nguyen និយាយរួម និងខេត្ត Dak Lak និយាយដោយឡែកផងដែរ៕

 
តាម VOV5 -​ វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ