20/01/2017 09:06 GMT+7 Email Print Like 0

ពិធីបុណ្យកាសែតនិទាឃរដូវ២០១៧៖បង្ហាញគ្រប់វិស័យនៃសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចរបស់ប្រទេសជាតិ


ពិធីបុណ្យកាសែតនិទាឃរដូវ២០១៧៖បង្ហាញគ្រប់វិស័យនៃសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចរបស់ប្រទេសជាតិ

នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅខេត្ត​ Yen Bai បាន​ប្រព្រឹត្ត​ទៅ​ពិធី​បុណ្យ​កាសែត​​និទាឃ​រដូវ ឆ្នាំ​រកា​នព្វស័ក ​២០១៧​។ ដោយ​ប្រធានបទ៖ “អបអរសាទរ​ប្រទេ​ស​ជាតិ ​ស្រុក​​កំណើត​ផ្លាស់ប្តូរ​ថ្មី អប​អរសាទរ​បក្សរុង​​រឿង អប​អរសាទរ​និទាឃ​រដូវ ឆ្នាំ​រកា​​នព្វស័ក​​ ២០១៧” បណ្ដាផលិត​ផល​សារព័ត៌មាន បាន​បង្ហាញ​សមិទ្ធិផល​លេចធ្លោ ​របស់​​តំបន់​និង​ប្រទេស​ជាតិ លើគ្រប់​វិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​ការពារ​ជាតិ​ក្នុង​ឆ្នាំ​២០១៦ បរិយាកាស​​ទទួល​ឆ្នាំថ្មី​២០១៧​។ ពិធី​បុណ្យកាសែត​នេះនឹង​អូសបន្លាយ​ដល់​ថ្ងៃទី២១ ខែមករា។
 
នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅ​ខេត្ត​ Quang Ninh សមាគម​អ្នកកាសែត​ខេត្ត ​Quang Ninh បាន​រួមសហការ ជាមួយ​​​បណ្ណា​ល័យ​ខេត្ត Quang Ninh បាន​រៀប​ចំ​ឡើង​ពិធី​​បុណ្យ​​កាសែត និទាឃ​រដូវ ឆ្នាំរកានព្វ​ស័ក ២០១៧​។ ពិធី​​បុណ្យកាសែត​និទាឃ​​រដូវខេត្ត ​Quang Ninh ឆ្នាំ​​នេះ​មាន​ផលិត​ផលកាសែត​ចំនួន​៣០០ របស់​ស្ថាប័ន​​សារព័ត៌មាន​​មជ្ឈឹម​ និងស្ថាប័ន ខេត្ត និង​​ក្រុង​ក្នុង​ទូទាំង​ប្រទេស​។ ផលិត​ផល​កាសែត​​បាន​ប្រមូល​​ផ្តុំបង្ហាញ គ្រប់​វិស័យ​នៃ​ជីវភាព​​រស់នៅ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ចរបស់​​ខេត្ត Quang Ninh និងប្រទេស​ទាំងមូល​។ ​ពិធី​បុណ្យកា​សែត​ ​ខេត្ត Quang Ninh នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១ ខែ​កុម្ភះ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ