05/12/2018 09:36 GMT+7 Email Print Like 0

ពិធីបិទមហោស្រពវប្បធម៌គងឃ្មោះ Tay Nguyen ឆ្នាំ២០១៨

នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Pleiku ខេត្ត Gia Lai នៃប្រទេសវៀតណាម បានប្រព្រឹត្តទៅពិធីបិទបញ្ចប់​មហោស្រពវប្បធម៌គងឃ្មោះ Tay Nguyen ឆ្នាំ ២០១៨។

ពិធីបុណ្យតាមដងវិថី Tay Nguyen (រូបថត៖ TTXVN)
 

ចំណុចគួរអោយចាប់អារម្មណ៍នៃពិធីបិទបញ្ចប់នោះគឺកម្មវិធីសិល្បៈដ៏វិសេសវិសាលដែលពោរពេញទៅដោយតម្លៃវប្បធម៌ដ៏ពិសេសដោយឡែកនានានៃដែនដី Tay Nguyen។ ដោយឈុតសម្ដែងតន្ត្រី របាំនិងគងឃ្មោះដែលត្រូវបានសម្ដែងដោយតារាចម្រៀង សិស្សានុសិស្សនិងក្រុមសិល្បៈករនានាដែលចូលរួមមហោស្រពលើកនេះ ពិធីបិទបញ្ចប់បានតម្រង់ទៅលើគោលដៅលើកតម្កើងលំហ វប្បធម៌គងឃ្មោះ Tay Nguyen។

មហោស្រពវប្បធម៌គងឃ្មោះ Tay Nguyen ឆ្នាំ២០១៨ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ដោយមានការចូលរួមរបស់សិល្បៈករសិល្បៈ ការិនីជាង១ពាន់នាក់ មកពីខេត្តទាំង៥នៃដែនដី Tay Nguyen។

មហោស្រពនេះ មានសកម្មភាពដ៏សប្បាយអ៊ូអរជាច្រើនដូចជា៖ពិធីបុណ្យតាមដងវិថី សិក្សា សាលាអំពីការអភិរក្ស​និងបើកពង្រីកបេតិកភ័ណ្ឌវប្បធម៌គងឃ្មោះ Tay Nguyen និងពិធីបុណ្យម្ហូបអាហារ Tay Nguyen ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ