09/08/2016 10:21 GMT+7 Email Print Like 0

ពិធីបង្ហូតទង់អាស៊ាននៅទីក្រុងហាណូយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតអាស៊ាន


ពិធីបង្ហូតទង់អាស៊ាននៅទីក្រុងហាណូយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតអាស៊ាន

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតអាស៊ាន (ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៧៦-ថ្ងៃទី៨ ខែសីហាឆ្នាំ​២០១៦​) និងពិធីរំលឹកខួបអនុស្សាវរីយ៍​លើកទី​២១ទិវាវៀតណាមចូលរួមអាស៊ាន (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥-ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០១៦) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងការបរទេស​វៀត​ណាម​បានរៀបចំពិធីបង្ហូតទង់អាស៊ាន២០១៦។ អញ្ជើញចូលរួមពិធីនេះ ​មានដំណាងគ្រប់ក្រសួង ស្ថាប័ន នៅទីក្រុងហាណូយនិងប្រធានគណៈប្រតិភូការទូត ឯកអគ្គរដ្ឋទូត ដំណាងស្ថានទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុង​ហាណូយ។ 

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Hoanh Nam ប្រធាន​គណៈប្រតិភូ​វៀតណាមនៅអាស៊ានបានអះ​អាង​ថា​៖ វៀតណាមជានិច្ចកាលបង្ហាញនូវការ​ទទួលខុសត្រូវចូលរួមយ៉ាងសកម្ម និងមានការរួមវិភាគទានសកម្ម​ ចំ​ពោះ​ការ​កំណត់គោលនយោបាយអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់អាស៊ាន។

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ