10/08/2015 09:59 GMT+7 Email Print Like 0

ពិធីបង្ហូតទង់និងរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន


(រូបថត៖កាសែត Tuoitre)

ថ្លែងមតិនៅពិធីបង្ហូតទង់និងរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន (ថ្ងៃទី២៨ ខែកក្កដា​) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម លោក Le Hoang Quan ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានសង្កត់ធ្ងន់ថា​ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅអាស៊ានជានិច្ចកាលជាអាទិភាពចម្បងរបស់វៀតណាមក្នុងគោលនយោបាយកិច្ចការបរទេសនិងដំណើរការសមាហរណកម្មអន្តរជាតិ។ដោយមានតួនាទីជានគរពិសេស មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌នៃទូទាំងប្រទេសទីក្រុងហូជីមិញ បានអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពតភ្ជាប់ សហប្រតិបតិ្តការជាមួយ
ប្រទេស​អាស៊ាននានា។ គិតមកដល់ពេលនេះ ទីក្រុងហូជីមិញបានបង្កើតទំនាក់ទំនងចងមេត្រីភាពជាមួយតំបន់ចំនួន៦នៃប្រទេសអាស៊ានចំនួន៦។ ទីក្រុងនាបច្ចុប្បន្នមានគំរោងការណ៍វិនិយោគជាងមួយពាន់របស់ក្រុមហ៊ុននៃប្រទេសអាស៊ាននានាដោយមានទុនសរុបចំនួន១៥ពាន់លានដុល្លាអាមេរិក។ 

តាង​នាមអគ្គកុងស៊ុលនៃប្រទេសនានាក្នុងប្លុកអាស៊ាន លោក Sofia Akmalabd Karim អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំនៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ការកសាងសហគមន៍អាស៊ានជាភារកិច្ចធំមួយដែលទាមទារឲ្យការស្រុះចិត្តគំនិតនិងគាំទ្រពីប្រជាជនគ្រប់ស្រទាប់នៃប្រទេសជាសមាជិកទាំងឡាយ៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ