18/09/2017 10:42 GMT+7 Email Print Like 0

ពិធីបង្ហូតទង់ជាតិវៀតណាមបានប្រារព្ធយ៉ាងឧិឡារិកនៅ AIMAG 5

នាយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ គណៈចាត់តាំងមហាសន្និបាតកីឡាក្នុងផ្ទះនិងក្បាច់គុនអាស៊ី២០១៧ -AIMAG 5 បានរៀបចំពិធីបង្ហូតទង់ជាតិរបស់ក្រុមកីឡាទាំង៦លើ៦៥ ដែលចូលរួមក្នុងមហាសន្និបាតនេះ។ 

នៅក្នុងពិធីទង់ជាតិវៀតណាមបានបង្ហូតជាផ្លូវការ គូសសញ្ញានូវវត្តមានរបស់ក្រុមកីឡាករវៀតណាម។ ក្រៅពីនោះ​ នៅមានទង់ជាតិរបស់ប្រទេសចំនួន ៥ ទៀត ក្នុងនោះមានថៃនិងសិង្ហុបុរី។ ថ្លែងមតិជាមួយ សារព័ត៌មានស្តីពីការត្រៀមរៀបចំ លោក Le Khanh Hai អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានវាយតម្លៃថា ៖


 ក្រុមកីឡាករវៀតណាមក្នុងពិធីបង្ហូតទង់ជាតិ AIMAG 5

“យើងបានត្រៀមរៀបចំយ៉ាងល្អសម្រាប់ការចូលរួមប្រកួតនៅមហាសន្និបាតលើកនេះ ទាំងការហាត់សមដល់ស្មារតី​ប្តេជ្ញាប្រកួត។ សម្រាប់កីឡាករ កីឡាការិនីម្នាក់ៗ ក៏ត្រៀមខ្លួនជាស្រេច ប្រកួតដោយការខិតខំប្រឹងប្រែង ខ្ពស់បំផុតឆ្ពោះទៅសម្រេចបានស្នាដៃដែលបានដាក់ចេញ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 


បណ្តាព័ត៌មានបានផ្សាយ