14/11/2014 15:19 GMT+7 Email Print Like 0

ពិធីបង្ហូតទង់ជាតិការប្រកួតបាញ់កាំភ្លើងកងទ័ពនៃ បណ្ដាប្រទេសអាស៊ាន


ពិធីបង្ហូតទង់ជាតិការប្រកួតបាញ់កាំភ្លើងកងទ័ពនៃបណ្ដាប្រទេសអាស៊ាន

ពិធីបង្ហូតទង់ជាតិនៃប្រទេសជាសមាជិកអាស៊ានចំនួន ១០ ​ដែលបាន​ចូលរួមការប្រកួតបាញ់​កាំ​ភ្លើង​​កងទ័ពនៃបណ្ដាប្រទេសអាស៊ាន ឆ្នាំ ២០១៤ ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុងហាណូយ ដោយក្រសួងការពារប្រទេសវៀតណាមរៀបចំឡើង។ ថ្លែង​មតិនៅទីនេះ ឧត្តមសេនីយទោ Nguyen Duc Than នាយកស្នងការហ្វឹកហាត់កងទ័ព និង​ជា​អនុប្រធានគណចាត់តាំងការ​ប្រឡងបាញ់កាំភ្លើង កងទ័ពនៃបណ្ដាប្រទេសអាស៊ាន ឆ្នាំ ២០១៤ ​បានសង្កត់ធ្ងន់ថា៖ ការប្រកួតលើកនេះត្រូវបានរៀបចំឡើង​ជាប្រចាំ​ឆ្នាំ​នៅ​បណ្ដា​ប្រទេស​ជា​សមាជិកអាស៊ាន។

នេះគឺជាចំណុចល្អស្អាតមួយក្នុងទំនាក់ទំនងរបស់កងទ័ព​បណ្ដាប្រទេសនៅក្នុងតំបន់​និង​នេះ​ក៏​គឺ​ជាឱកាសដើម្បីកងទ័ពបណ្ដាប្រទេស​បានជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍ជាមយយគ្នា រួមចំណែកកសាងចំណងសាមគ្គីភាព មិត្តភាពជាមួយគ្នា។

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ