23/12/2018 11:59 GMT+7 Email Print Like 0

ពិធីបង្ហាញមុខសមាគម VASEAN


 ពិធីបង្ហាញមុខសមាគម VASEAN (internet)

 នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅ រាត្រីស្រមោល​សបង្ហាញ​មុខសមាគម​អភិវឌ្ឍន៍​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​វៀតណាម - អាស៊ាន (VASE​AN) ដោយ​មាន​ការចូល​រួម​របស់​តំណាង​ស្ថានទូត​បណ្ដាប្រទេស​អាស៊ាន ជប៉ុន កូរ៉េខាង​ត្បូង ឥណ្ឌា និងសហគ្រា​សនៅ​ក្នុង និងក្រៅ​ប្រទេស​ជាច្រើន​កុះករ។​

អញ្ជើញ​ថ្លែងនៅទីនេះ លោក Nguyen ​The Phuong ប្រធាន VASEAN បាន​ឲ្យដឹង​ថា៖ តាំងពី​ឆ្នាំ២០១៨​ សមាគម​បានជំរុញ​ខ្លាំងនូ​វរាល់សកម្មភា​ពតាមភារកិច្ចថ្មី​ ដោយផ្ដល់​ការយក​ចិត្ត​ទុក​ដាក់​លើការ​អភិវឌ្ឍកិច្ច​សហប្រតិបត្តិការ​ វិនិយោគ ពាណិ​ជ្ជកម្ម ទេសចរណ៍រវាងសហគ្រាសវៀ​តណាម ជាមួយប្លុកអាស៊ា​ន។ យើងក៏បាន​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធិជាមួយស្ថានទូត និងស្ថានប័នរដ្ឋនា​នារបស់អាស៊ាន ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា​។ លើសពីនេះទៅទៀតសមាគ​មបានយកចិត្តទុកដាក់ដ​ល់កិច្ច​ការបរទេស សំដៅលើកម្ពស់​កិត្យានុភាព​របស់​សមាគម​ ឲ្យសមស្របនឹងអង្គការតំណាងសហ​គ្រាសវៀតណាម​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ