13/11/2018 11:06 GMT+7 Email Print Like 0

ពិធីបង្ហាញមុខគណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវ

នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវត្តន៍ Phat Tich នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាមបានរៀបចំពិធីប្រកាស ​សេចក្ដីសម្រេច និងបង្ហាញមុខគណកម្មការសម្របសម្រួលសមាគមព្រះ​ពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវ។

ទិដ្ឋភាពនៃពិធីបង្ហាញមុខគណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវ (phatgiao.org.vn)

តាងនាមសមាគមសម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវ ព្រះសង្ឃ Maha Veth Masenai បានប្រគល់សេចក្ដីសម្រេចស្ដីពីការបង្កើតគណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនាវៀតណាម ប្រចាំនៅឡាវជូនចំពោះព្រះតេជ្ជគុណ Thich Minh Quang ប្រធានគណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវ ដែលគង់នៅវត្តន៍ Phat Tich។

ការបង្កើត គណកម្មការសម្របសម្រួលសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅឡាវគឺសំដៅជួយឧបត្ថម្ម សម្ព័ន្ធ​ភាពព្រះពុទ្ធសាសនាឡាវ និងសមាគមព្រះពុទ្ធសាសនាវៀតណាម ក្នុងការគ្រប់គ្រងនិងសម្របសម្រួល អ្នកមុខ​ អ្នកការជនជាតិវៀតណាម ដែលកំពុងរស់នៅ និងបំពេញការងារ នៅប្រទេសឡាវផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ