16/04/2018 08:36 GMT+7 Email Print Like 0

ពិធីបង្ហាញមុខសមាគមន៍និស្សិតវៀតណាមនៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលី


 បណ្ដានិស្សិតវៀតណាមនៅ New South Wales (រូបថត៖ VOv)
យោងតាមអ្នកយកព័ត៌មានវិទ្យុសម្លេង​វៀតណាមប្រចាំអូស្ត្រាលីរាយការណ៍​ថា នាថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៨ ស​មាគមន៍​និស្សិតវៀតណាម​នៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលីបានប​ង្ហាញមុខជាផ្លូវការ​។

នេះជា​អង្គការដំបូងរបស់និស្សិត​វៀតណាមនៅអូស្ត្រាលី ដែ​លបានរដ្ឋ​អំណាច​អូស្ត្រាលី​ផ្ដល់លិខិត​អនុញ្ញាតិ្ត​ឲ្យធ្វើ​សកម្មភាព​។
 
សមាគមន៍និស្សិតវៀតណាមនៅ​ New South Wales ត្រូវបាន​បង្កើត​ឡើងសំដៅ​ប្រមូលផ្ដុំ​និស្សិត​វៀតណាម​ដែលកំពុងសិក្សារៀន​សូត្រនៅទីនេះ​ បង្កើត​ឡើងបរិយាកាស​មួយដើម្បី​និស្សិត​តភ្ជាប់គ្នា​តាមរយៈ​សកម្មភាព​ដ៏វិជ្ជ​មាន​។ ថ្លែងមតិក្នុងពិធីបង្ហាញមុខ ​អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង ​Sydney លោក Tri​nh Duc Hai មានគោល​បំណង​ចង់​ឲ្យនិស្សិត​វៀតណាម នៅ New South Wales សាមគ្គីគ្នា​ដើម្បី​បង្កើត​ឡើងទីលាន​លេងរួ​ម​ដ៏វិជ្ជមានសំរាប់មនុ​ស្សគ្រប់រូប រួម​ចំណែក​ពង្រឹង​ស្មារតីសាមគ្គី​ភាព​របស់សហគមន៍​ជនវៀតណាម​នៅទីនេះ​៕

 
តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 
បណ្តាព័ត៌មានបានផ្សាយ