ពិធីបង្ហាញមុខនាយកដ្ឋានរក្សាសន្តិភាពវៀតណាម
នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសនិងក្រសួងការបរទេសបានសហការរៀបចំពិធីផ្ទេរប្រគល់ក្រុមការងារអន្តរស្ថាប័នស្តីពីការរក្សាសន្តិភាព អ.ស.ប. ពីក្រសួងការបរទេសទៅក្រសួងការពារប្រទេស ហើយបង្ហាញមុខនាយករដ្ឋានរក្សាសន្តិភាពវៀតណាម។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានអញ្ជើញធ្វើអធិបតីភាពពិធីនេះ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានសង្កាត់ធ្ងន់ថា៖
«ដោយមានទិសស្លោករួមវិភាគទានសំរាប់សន្តិភាពសន្តិសុខអន្តរជាតិក៏រួមចំណែកសំខាន់សំរាប់សន្តិភាពសន្តិសុខនិងការអភិវឌ្ឍន៍របស់វៀតណាម។ ខ្ញុំស្នើបន្តលើកកំពស់សមត្ថភាពជំនាញការហ្វឹកហាត់កំលាំង ភាសាបរទេសនៃកម្មាភិបាលយុទ្ធជន ដើម្បីទទួលតួនាទីសំខាន់ថែមទៀតជាជំហានៗ ហើយសម្រេចល្អភារកិច្ចថ្លៃថ្លាក្នុងការរក្សានិងបង្កើត សន្តិភាព។ ទន្ទឹមនឹងនោះ ឆ្លៀតយកប្រភពជួយឧបត្ថម្ភពីខាងក្រៅជាពិសេសគឺ អ.ស.ប.និងបណ្ដាដៃគូសំខាន់ៗផ្សេងៗទៀត»៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម