13/09/2018 09:07 GMT+7 Email Print Like 0

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការថ្នាក់ដឹកនាំ ប្រធានគណៈប្រតិភូនានាអញ្ជើញមកចូលរួមសន្និសីទ WEF ASEAN 2018

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab អញ្ជើញធ្វើជាសហអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច ជាផ្លូវការថ្នាក់ដឹកនាំ ប្រធានគណៈប្រតិភូនានាដែលចូលរួមសន្និសីទ WEF ASEAN 2018 ។

 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (កណ្តាល) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (ខាងឆ្វេង) និង ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab (ខាងស្តាំ)

ថ្នាក់ដឹកនាំដែលបានចូលរួម WEF ASEAN នាពេលព្រឹកថ្ងៃនេះ រួមមាន ឧបនាយករដ្ឋមន្ត្រីចិន លោក Hu Chunhua, នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong, នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith, ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី Aung  San Suu Kyi នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនេះ ថ្នាក់ដឹកនាំនឹងអញ្ជើញទៅទស្សនាកន្លែងផ្សព្វផ្សាយបណ្តាប្រទេសជាសមាជិកអាស៊ាន និងចូលរួមពិធីបើកសន្និសីទ WEF ASEAN។ អញ្ជើញចូលរួមពិធីនេះក៏មានវត្តមាន របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ