29/10/2014 09:55 GMT+7 Email Print Like 0

ពិធីទទួលនាយករដ្ឋមន្រ្តីវៀតណាមត្រូវបានរៀបចំ ឡើងនៅរដ្ឋធានីញូវដែល្លី (ឥណ្ឌា)


ទិដ្ឋាភាពទទួលលោក Nguyen Tan Dung នៅព្រលានយន្តហោះ Gaya (រូបថតៈ TTXVN)

តាមរបៀបវារៈ នាថ្ងៃទី២៨តុលា ខែតុលា ឆ្នាំ២០១៤ នៅរដ្ឋធានី New ​Delhi​ បាន​ប្រារព្វ​ឡើង​ពិធី​​បដិសណ្ឋារ​កិច្ច នាយក រដ្ឋមន្រ្តីវៀតណាមលោក​Nguyen Tan Dung មកបំពេញទស្សនកិច្ច​ជា​ផ្លូវការ​នៅប្រទេសឥណ្ឌា តាមសេចក្តីអញ្ជើញ របស់នាយករដ្ឋមន្រ្តី Narendra Modi។ បន្ទាប់ពី​ពិធី​​ទទួលនេះ នាយករដ្ឋមន្ត្រីទាំងពីររូប នឹង​ចាប់ផ្តើម​ជំនួបពិភាក្សានិងធ្វើ​ជា​កស្សិណសាក្សី​ពិធី​ចុះហត្ថលេខា លើបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

មុននោះ នាថ្ងៃទី២៧ ខែតុលា នៅរដ្ឋធានី New Delhi លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បាន​អញ្ជើញចូលរួម និងថ្លែងមតិ នៅវេទិកាពាណិជ្ជកម្ម និងវិនិយោគវៀតណាម - ឥណ្ឌា។ថ្លែង​មតិ​​​នៅទីនេះ លោក​ Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល ចាត់ទុក​ទំ​នាក់​​ទំនងដៃគូយុទ្ធសាស្រ្តជាមួយឥណ្ឌា ជាអាទិភាពក្នុងគោល​នយោបាយ​កិច្ចការ​បរទេស​ជាតិ​។ ឥណ្ឌាជាដៃគូ១ក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។

ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមជាមួយឥណ្ឌា លោក​ Nguyen Tan Dung បានស្នើរឲ្យភាគីទាំងពីរ ពង្រីករាល់យន្តការទ្វេភាគី​និង​ពហុ​បែប​ដែល​​មានស្រាប់។ ភាគីទាំងពីរ ក៏បានបន្តរួម សហការដើម្បីផលប្រយោជន៍រួមលើបណ្តាវេទិការ​សេដ្ឋកិច្ច​តំបន់ និងអន្តរជាតិ បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា និងចរចារ​លើ​កិច្ច​ព្រម​ព្រៀងដៃគូ សេដ្ឋកិច្ចគ្រប់វិស័យក្នុងតំបន់។ លោក Nguyen Tan Dung បានអះអាងថា៖

​“វៀត​ណាមកំពុងខំប្រឹងប្រែងរួមជាមួយសមាជិកទាំងអស់ សម្រេចគោលដៅកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាននាឆ្នាំ២០១៥។ វៀតណាមត្រៀមជាស្រេច​ធ្វើជាស្ពានផ្សាភ្ជាប់ ដើម្បី​អង្គភាព​អាជីវកម្ម​ឥណ្ឌាជ្រាបចូលទីផ្សារនេះ។ ទន្ទឹមនឹងការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ចំនួន​ ៨ ដែលបានចុះហត្ថលេខាមុននេះ​វៀតណាមកំពុងចរចារលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជំនាន់​ថ្មីចំនួន៦ ជាមួយសហភាពអឺរ៉ុប EU និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិក​ TPP ជាដើម។ យើងខ្ញុំសង្ឃឹមថា បណ្តាអង្គភាពអាជីវកម្មឥណ្ឌា នឹងមកវៀត ណាម​ធ្វើ​អាជីវកម្ម វិនិយោគ និងចែករំលែករាល់ប្រៀបខ្លាំងរបស់ទីផ្សារវៀត ណាម និងឱកាសទាក់ទង​ទី​ផ្សារ​​នៃបណ្តាដៃគូរបស់វៀតណាម”។

លោក Nguyen Tan Dung  ក៏បានស្នើរអង្កភាពអាជីវកម្មនៃប្រទេសទាំងពីរ ជម្រុញកិច្ច​សហ​ប្រតិបត្តិ​ការ​​​វិនិយោគ លើវិស័យបច្ចេកវិទ្យាព័ត៌មាន កែច្នៃកសិផលជាដើម។ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏បានជូនដំណឹងថា សម្ព័ន្ធក្រុមហ៊ុន​ TATA និងក្រសួងឧស្សាហពាណិជ្ជកម្ម​វៀតណាម​កំ​ពុង​​សម្រេចបែបបទ ដើម្បីលាតត្រដាងអនុវត្តន៍គំរោងការណ៍ BOT កសាងរោងចក្រវារីអគ្គិសនី Long Phu ២ ដោយមានតម្លៃ១,៨ពាន់លានដុល្លារអាមេរិក។ នេះជាគំរោងការដ៏ធំ១របស់​ឥណ្ឌា​នៅ​វៀតណាម និងជាសញ្ញាសរឲ្យ​ ឃើញនូវការយកចិត្តទុកដាក់របស់អង្គភាព​អាជីវកម្មឥណ្ឌា​ទៅ​​កាន់​ទីផ្សារ​វៀតណាមពោពេញទៅដោយសក្តានុភាព៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ