05/11/2015 10:04 GMT+7 Email Print Like 0

ពិធីទទួលជួបសន្ទនាដ៏មហោឡារឹកប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson


ពិធីទទួលជួបសន្ទនាដ៏មហោឡារឹកប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson (Image: VOV)

នាព្រឹកថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៥​ ពិធី​ទទួលជួបសន្ទនាដ៏មហោឡារឹក ប្រធានាធិបតី​សាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson និងលោក​ជំទាវបានអញ្ជើញមក​បំពេញ​ទស្សនកិច្ច​នៅ​វៀត​ណាម ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​ប្រធានរដ្ឋ នៅទីក្រុងហាណូយ។ បន្ទាប់ពីពិធីទទួលជួប​សន្ទនានេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson បាន​ធ្វើការ​ចរចា​រសំ​ដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិ ការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្នុងសន្និសីទកាសែត​បន្ទាប់ពីការ​សន្ទនា ប្រធានរដ្ឋ លោក Truong Tan Sang បានអះ​អាង​ជាថ្មីម្តង​ទៀត​ថា៖ វៀតណាម នឹង​ខំប្រឹង​ប្រែង​អស់​ពីកំលាំង​កាយ​ចិត្ត​របស់​ខ្លួន​​ ដើម្បីនាំទំនាក់ទំនងសេដ្ឋកិច្ចទ្វេ ភាគីនិងជាមួយតំបន់សហភាពអឺរ៉ុបឡើង​កំពស់ថ្មី​មួយ។

«យើងឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើ​ បណ្ដាវិស័យជាមួយអ៊ីស្លាង់។ ខ្ញុំអះអាង​នូវការ​ប្តេជ្ញាចិត្ត​ជំរុញ​ដំណើរ​ការចរចារ​និងចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប EFTA ដោយ​ឈរលើមូលដ្ឋាន​យកចិត្តទុកដាក់ឲ្យ​សមស្រប​ដល់ផល​ប្រយោជន៍របស់ភាគីនានា។ យើងខ្ញុំជឿជាក់​ថា៖ កិច្ច​ព្រមព្រៀង​នេះ នឹងបើកចេញឱកាសថ្មីសំរាប់​សហគមន៍ក្រុមហ៊ុននៃប្រទេសទាំងពីរ។”

រីឯ ប្រធានាធិបតីអ៊ីស្លង់ លោក Olafur Ragnar Grimsson បានសង្កត់ធ្ងន់​ទៅ​លើការចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​យ៉ាង​ឆាប់ៗ គឺជាកំលាំងពលំសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង​ពីរ ហើយ​ឯកភាព​ជំរុញការចរចារ ដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរ​វាង​វៀត​ណាម​និង​អ៊ីស្លង់។ ក៏ក្នុងឱកាស​នេះដែរ ភាគីទាំងពីរបាន​ចុះ​ហត្ថ​លេខា​លើអនុស្សរណៈ​ យោគយល់​គ្នាទៅ​វិញ​ទៅ​មក​លើ​វិស័យ​កំដៅ ក្នុងផែនដី​អាគ្គិសនីរវាងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម និងក្រសួងការបរទេស​អ៊ីស្លង់​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ