28/07/2015 09:00 GMT+7 Email Print Like 0

ពិធីថ្វាយផ្ការំលឹកវិញ្ញាណក្ខ័ន្ឌវីរយុទ្ធជនពលីវៀតណាមនៅរាជធានីភ្នំពេញ


ពិធីថ្វាយផ្ការំលឹកវិញ្ញាណក្ខ័ន្ឌវីរយុទ្ធជនពលីវៀតណាមនៅរាជធានីភ្នំពេញ

ក្នុង​ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពិការ យុទ្ធ​ជន ពលី (ថ្ងៃទី​២៧ខែ​កក្កដា​ឆ្នាំ​១៩៤៧-ថ្ងៃទី​២៧ខែកក្កដាឆ្នាំ​២០១៥) នាព្រឹក​ថ្ងៃទី​២៧​ខែ​កក្កដាឆ្នាំ២០១៥​ គណៈប្រតិ​ភូ​ស្ថាន​ទូត និង​ស្ថាប័ន​ដំណាង​នានា​របស់​វៀត​ណាម និង​ដំណាងសហគមន៍​ជនវៀត​ណាម នៅកម្ពុជា​បានទៅថ្វាយ​ផ្កា គោរព​វិញ្ញាណក្ខ័ន្ឌ​បណ្ដា​វីរយុទ្ធជន​ពលី នៅវិមាន​អនុស្សាវរីយ៍​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម នៅរាជ​ធានី​ភ្នំពេញ។

​ក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី២៦ខែ​​កក្កដាឆ្នាំ២០១៥ ស្ថាន​ទូតវៀតណាម ប្រចាំនៅឡាវ​ក៏បាន​រៀបចំ​ពិធី​អុជ​ធុប ដាក់​កម្រង់​ផ្កា រំលឹក​វិញ្ញាណក្ខ័ន្ឌ​វីរយុទ្ធ​ជន​ពលី នៅវិមាន​រំលឹកវិញ្ញាណ​ក្ខ័ន្ឌ​កង​ទ័ព​ឡាវ-វៀតណាម នៅភូមិ Con  ស្រុក Phonhong  ខេត្តវៀង​ច័ន្ទ ។ នេះគឺជាសកម្មភាព​ប្រចាំឆ្នាំ បង្ហាញ​នូវការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅ​របស់​ជំនាន់​នា​បច្ចុប្បន្ន ចំពោះ​ពលីក​ម្ម​របស់វីរ​ជន យុទ្ធជនពលី ដើម្បីបុព្វហេតុ​អន្តរជាតិ​ដ៏ខ្ពង់​ខ្ពស់ ដើម្បី​ខឿន​ឯករាជ្យ សេរីភាព​របស់ប្រជាជាតិទាំង​ពីរ វៀតណាម និង​ឡាវ៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ