11/09/2015 09:49 GMT+7 Email Print Like 0

ពិធីដាក់ឲ្យដំណើរការដឹកជញ្ជូនផ្លូវគោករវាងវៀតណាម កម្ពុជានិងឡាវ

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅច្រកទ្វារព្រំដែន Hoa Lu ខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាម - ត្រពាំងស្រែ (កម្ពុជា) ក្រសួងគមនាគមដឹកជញ្ជូនវៀតណាម​បានសហការជាមួយក្រសួងគមនាគមដឹកជញ្ជូនកម្ពុជានិងក្រសួងគមនាគមដឹកជញ្ជូនឡាវ រៀបចំពិធីដាក់ឲ្យដំណើរការដឹកជញ្ជូនផ្លូវគោក។ មុននោះ នា ថ្ងៃទី១៧ ខែ​​មករា ឆ្នាំ២០១៣ នៅខេត្ត Champasak របស់ឡាវ រដ្ឋមន្រ្តីក្រសួងគមនាគមដឹកជញ្ជូននៃប្រទេសទាំងបីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់​សំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ បង្កលក្ខណៈងាយស្រួលសំរាប់មនុស្សនិងរថយន្តដឹកទំនិញចេញចូលព្រំដែនរវាងប្រទេសទាំងបីវៀតណាម កម្ពុជានិងឡាវ។

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងគមនាគមដឹកជញ្ជូនវៀតណាមលោក Le Dinh Tho បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះនៅពេលអនុវត្តនឹងរួមចំណែកកាត់បន្ថយបង់ថ្លៃសេវាដឹកជញ្ជូន ពេលវេលា បង្ក​លក្ខណៈងាយស្រួលសំរាប់ប្រជាជននៃប្រទេសទាំងបី ភ្ញៀវទេសចរណ៍អន្តរជាតិ រថយន្តនិងទំនិញចេញចូល​ព្រំដែនតាមនោះ រួមចំណែករឹតបណ្ដឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងបី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ