27/06/2017 10:11 GMT+7 Email Print Like 0

ពិធីដាក់សិលាចារឹកអនុស្សាវរីយ៍កាសែត Giai Phong


ពិធីដាក់សិលាចារឹកអនុស្សាវរីយ៍កាសែត Giai Phong

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុក Tan  Bien ខេត្ត Tay Ninh (ភាគខាងត្បូង​វៀតណាម) កាសែត Dai Doan Ket ​បានរៀបចំពិធីដាក់​សិលាចារឹក​អនុស្សាវរីយ៍ កាសែត       Giai Phong ជាស្ថាប័ន​នៃរណៈសិរ្សជាតិរំដោះ​ភូមិភាគ​ខាង​ត្បូងវៀត​ណាម ដំណាក់កាល​តស៊ូ​ប្រឆាំង​អាមេរិក ជួយ​សង្គ្រោះជាតិ ​ជាស្ថាប័ន​ដើម​នៃកា​សែត​ Dai Doan Ket ​នាបច្ចុប្បន្ន។ នាថ្ងៃទី២០ ​ខែធ្នូ ​ឆ្នាំ១៩៦៤ កាសែត Giai Phong បាន​ចេញច្បាប់​ដើម​ដំបូង ​នៅតំបន់​ព្រៃភ្នំ​ Lo Go – Xa Mat Tay Ninh និងបានបញ្ជូន​​ទៅទីក្រុងក្នុង​ស្រុក និង​ទីក្រុងភ្នំពេញ(ប្រទេស​កម្ពុជា) ហើយពីនោះចែ​កបញ្ជូនទៅភូមិភាគខាង​​ជើង។ ​កាសែតបានប្រមូលផ្តុំអ្ន​កនិពន្ធឆ្នើម ​បំពេញ​បេសកកម្ម​ដ៏ខ្ពង់ខ្ពស់​ ​ជាសូរសម្លេងរបស់រណៈ​សិរ្សរំ​ដោះភូមិភាគខាង​ត្បូង​វៀត​ណាម មាន​ការរួមវិភាគ​ទានជា​ច្រើន​សំរាប់បុព្វ​ហេតុត​ស៊ូប្រឆាំង ឯកភាពប្រទេសជាតិ។​ នាថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ១៩៧៧ កាសែត Giai Phong​ បាន​​រួមបញ្ជូលជាមួយកាសែត Cuu Quoc​ បង្កើតឡើងកាសែត Dai Doa​n Ket នា​បច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ