31/01/2016 09:56 GMT+7 Email Print Like 0

ពិធីជួបមុខសហគមន៍អន្តរជាតិក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម

នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គ​ការ មិត្តភាព​វៀតណាម​រួមជា​មួយ​គណៈកម្មា​ធិការ​ទទួល​បន្ទុក​អង្គ​ការក្រៅ​រដ្ឋា​ភិបាល បានរៀបចំពិធីជួបមុខតំណាងអង្គទូត អង្គការ​អន្តរជាតិ អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល បរទេសក្នុងឱកាសបុណ្យតេតឆ្នាំវកអដ្ឋស័ក។ ថ្លែងមតិ​ក្នុងពិធី ប្រធាន សម្ព័ន្ធ​សមាគម​បណ្តា​អង្គ​ការ​មិត្ត​ភាព​វៀត​ណាម លោក Vu Xuan Hong បានថ្លែង អំណរគុណចំណោះឯក​អគ្គរដ្ឋទូត កម្មាភិបាល មន្ត្រីស្ថាន​ទូត​នានា​ប្រចាំនៅវៀត​ណាម អង្គការក្រៅរដ្ឋាភិបាល និងតំណាងសហគមន៍​ក្រៅរដ្ឋាភិបាល​ប្រចាំនៅ​វៀតណាម អំពី​មនោ​សញ្ចេត​នា​មិត្តភាព ស្មារតីសហប្រតិបត្តិការ និងទំនាក់ទំនង​គួរឲ្យទុកចិត្តក្នុងឆ្នាំ២០១៥។ តំណាង​អង្គ​ទូត និង​អង្គ​ការ​អន្តរ​ជាតិ​នានាបាន​ជូនពរ សមិទ្ធិដែលវៀតណាម​ទទួល​បានក្នុងឆ្នាំកន្លង​ទៅ ហើយសម្តែង​ក្តីជឿជាក់​ថា ក្រោមការ​ដឹកនាំ​របស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមនឹងទទួលបានគោល​ដៅធំបំផុត ដែល​ក្នុងនោះគឺ​ធានា​សន្តិសុខ​សង្គម និងភាពសុខសាន្តត្រានសម្រាប់​ប្រជាជន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ