06/02/2018 07:07 GMT+7 Email Print Like 0

ពិធីជួបប្រាស្រ័យរវាងក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមជាមួយអ្នកគាំទ្រភាគខាងត្បូងវៀតណាម

នាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅពហុកីឡាដ្ឋាន Thong Nhat ទីក្រុងហូជីមិញ សមាជិកក្រុមបាល់ទាត់ជម្រើស​ជាតិ​ U23 វៀតណាមបានជួបប្រាស្រ័យជាមួយអ្នកគាំទ្រភាគ ខាងត្បូងវៀតណាម។

ទិដ្ឋភាពនៃពិធីជួប្រាស្រ័យ

ក្នុងវិធីនេះបានបែងចែកទៅជា៣វគ្គ ដែលក្នុងនោះវគ្គទីមួយគឺលើកតម្កើងក្រុម U23 វៀតណាម (អបអរសាទរ ស្ងើចសរសើរនិងប្រគល់រង្វាន់ផង) វគ្គទី២ គឺផឹកទឹកនឹកដល់ប្រភពដើម និងវគ្គទី ៣ ចែករំលែកបទពិសោធន៍សម្រាប់ជំនាន់ក្រោយៗ។ ក្នុងឱកាសនេះគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានផ្តល់រង្វាន់សម្រាប់សមាជិក​ក្រុម U23 វៀតណាមជាទឹកប្រាក់ចំនួន ២,៥ ពាន់លានដុង។ សហគ្រាសជាច្រើន ក៏បានផ្តល់រង្វាន់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមផងដែរ។ ចូលរួមក្នុង ពិធី Nguyen Thanh Van និស្សិត​មហាវិទ្យាល័យ​សេដ្ឋកិច្ចទីក្រុងហូជីមិញបានសំណេះ សំណាលថា៖

“នាងខ្ញុំសប្បាយចិត្តណាស់ដែលបានជួបប្រាស្រ័យជាមួយសមាជិកក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម។
សូមជូនពរឲ្យបងៗកីឡាករទាំងអស់ជួបតែសេចក្តីសុខ សប្បាយក្នុងជីវភាពរស់នៅ និងជូនពរឲ្យបងៗ នឹង​ដណ្តើម​បានរង្វាន់ជើងឯក ក្នុងបណ្តាវគ្គប្រកួតក្រោយៗទៀត”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ