29/11/2014 19:55 GMT+7 Email Print Like 0

ពិធីជួបប្រាស្រ័យមិត្តភាពវៀតណាមរូម៉ានី

ពិធីជួបប្រាស្រ័យមិត្តភាពវៀតណាមរូម៉ានីត្រូវបានរៀបចំឡើងនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤​នៅទី​ក្រុង​ហា​ណូយ​​ឆ្ពោះទៅពិធីរំលឹកខួបលើក​ទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២(ទី៣កុម្ភះ២០១៥)។​ថ្លែង​មតិនៅទីនេះប្រធានសមាគមមិត្តភាពវៀតណាម រូម៉ានីលោក TongVan Nga បានគូសបញ្ជាក់​ថា​ទំនាក់​ទំនង​រវាងប្រទេសទាំង២នាបណ្តាឆ្នាំកន្លងមកត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។លោកអះ​អាង​ថា​៖នាពេលខាងមុខសមាគមមិត្តភាពវៀតណាម រូម៉ានីនឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើ​ម្បីរួម​ចំ​ណែក​​បង្កើន​ចំណងសាមគ្គីភាពមិត្តភាពនិងការយល់ដឹងគ្នាទៅ​វិញទៅមក។ថ្លែងមតិនៅទីនេះភារធារី​ស្ថាន​ទូត​​​រូ​ម៉ានីប្រចាំវៀតណាមលោក Valeriu Arteni អោយដឹងថា៖ក្នុងឱកាស រំលឹកខួបលើក​ទី៦៥នៃទិវា​បង្កើត​ទំ​នាក់​​ទំនងការទូតទ្វេភាគីប្រទេសទាំង២នឹងមានសកម្មភាពជាច្រើន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ