13/01/2018 07:24 GMT+7 Email Print Like 0

ពិធីជួបប្រាស្រ័យតំណាងការទូត អ្នកយកព័ត៌មាន ជំនួយការសារព័ត៌មានបរទេសនៅវៀតណាម

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំពីធីជួបសំណេះ​សំណាល​ជាមួយតំណាងស្ថាប័នការទូត អ្នកយកព័ត៌មាន ជំនួយការសារ ព័ត៌មានបរទេសនៅវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៨។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc ថ្លែងមតិក្នុងពិធី (រូបថតៈ vietnamnet.vn)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានថ្លែងអំណរគុណចំ​ពោះ​ការវាយតម្លៃដ៏ល្អប្រសើរអំពីវៀតណាមលើសារព័ត៌មាន បរទេសនាពេលកន្លងទៅ និងមានបំណងទទួលបាន​ការរួមដំណើរនិងការគាំទ្ររបស់ ស្ថាប័នសារព័ត៌មានទីភ្នាក់ងារសារព័ត៌មានបន្តទៀត ក្នុងដំណើរការឈានដល់ភាព ជោគជ័យ។

លោក Ha Kim Ngoc ឲ្យដឹងថា ភារកិច្ចរបស់ផ្នែកការទូតក្នុងឆ្នាំ ២០១៨ គឺបន្តរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការសម្រាប់ធានាការអនុវត្តរាល់គោលដៅសន្តិសុខ និងអភិវឌ្ឍន៍របស់វៀតណាម ហេតុដូច្នេះ មិន​អាចខ្វះបានឡើយនូវការគាំទ្ររបស់សហគមន៍អន្តរជាតិនិងតំបន់។ ក្នុងនោះ ស្ថាប័នសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានបានដើរតួនាទីសំខាន់ជាស្ពានតភ្ជាប់វៀតណាមជាមួយពិភពលោក ជួយឲ្យពិភពលោកយល់​បន្ថែមអំពីសភាពការណ៍នៅវៀតណាមនិងរួមចំណែកនាំប្រទេស ទាំងអស់ខិតមកជិតជាមួយគ្នា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ