16/12/2015 09:38 GMT+7 Email Print Like 0

ពិធីជប់លៀងសម្រាប់អនុព័ន្ធយោធានៃប្រទេសនានាក្នុងឱកាសទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

ក្នុងឱកាសរំលឹកខួបលើក៧១​ទិវាបង្កើតកងទ័ពប្រជាជន​វៀតណាម​និងលើកទី២៦ ទិវា​បុណ្យ​ប្រជាជន​ទាំង​មូល​ការ​ពារ​ជាតិ ថ្ងៃទី២២ខែ​ធ្នូនេះ ក្រសួង​ការ​ពារប្រទេសវៀតណាម បានរៀបចំពិធីជប់​លៀង​ស្វាគមន៍​ភ្ញៀវជាតិ និង អនុ​ព័ន្ធ​យោធា នៃ​ប្រទេសសនានាប្រចាំនៅវៀតណាម។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍​ឯក​ Nguyen Chi Vinh អនុរដ្ឋ​មន្ត្រីក្រ​សួង​ការពារប្រទេសវៀតណាម បានអះអាង ថា កងទ័ពប្រជាជនវៀត​ណាម ជា​កង​ទ័ព​របស់​ប្រជា​ជន​ ដោយ​ប្រជាជន​និង ដើម្បីប្រ​ជាជន។ នេះជាចំណុចលោតផ្លោះនិងជាកម្លាំងពលំ ដ៏ធំធេងជួយកងទ័ព ប្រ​ជា​ជន​វៀតណាម ឆ្លងផុតរាល់ការលំបាកសាកល្បង ទទួលបានជ័យជម្នះដ៏ រុងរឿង​នៅ បណ្តា​ការ​តស៊ូ​ដណ្តើម​ឯករាជ្យ​ ក៏ដូចជាក្នុងការកាសាងបនិងអភិវឌ្ឍន៍ ប្រទេសជាតិ​នាបច្ចុប្បន្ន។ តាង​នាម​គណៈ​ប្រតិភូ​អនុព័ន្ធ​យោធា​នៃប្រទេស​នានា ប្រចាំនៅ​វៀត​ណាម វរសេនីឯក Mpiwa Kgoosoabiel អនុព័ន្ធយោធាអាហ្វ្រិក​ខាងត្បូង​និង​ជាប្រ ធាន​គណៈ​ប្រតិភូអនុព័ន្ធនៃប្រទេសនានាប្រចាំនៅវៀតណាម បានជូនពរកងទ័ព​ប្រជាជន​វៀត​ណាម និង​ចាត់​ទុក​នេះ​ជាឱកាស​ល្អសម្រាប់កងទ័ពនៃប្រទេស ទាំង​អស់បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កង​ទ័ពប្រជា​ជន​វៀត​ណាម​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ