11/08/2018 08:45 GMT+7 Email Print Like 0

ពិធីចេញដំណើរចូលរួម ASIAD នៃក្រុមកីឡាករវៀតណាម

ពិធីចេញដំណើរចូលរួមមហោស្រពកីឡាអាស៊ី ២០១៨ (ASIAD 2018) នៃក្រុមកីឡាករវៀតណាមត្រូវបានរៀបចំឡើង​នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

ក្រុមកីឡាករវៀតណាមចូលរួម ASIAD 2018

ក្រុមកីឡាករវៀតណាមចូលរួម ASIAD 2018 មានសមាជិកចំនួន ៥២៣ នាក់ ក្នុងនោះមានកីឡាករចំនួន ៣៥២ នាក់ ដែលចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៣២ ។

នៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានឲ្យដឹង​ថា​៖

“ក្រុមកីឡាវៀតណាមចូលរួម ASIAD លើកនេះ ទទួល បានការយកចិត្តទុកដាក់និងគាំទ្រពីអ្នកស្រឡាញ់កីឡា​វៀត​ណាមរាប់លាននាក់។ មេដាយនីមួយៗដែលក្រុមកីឡាករនឹងដណ្ដើមបានក្នុងការប្រគួត ASIAD នេះ នឹងជាការតបស្នងសងគុណដ៏មានអត្ថន័យជូនចំពោះក្រុមគ្រួសារខ្លួន ប្រជាជននិងប្រទេសជាតិ។ ទន្ទឹមនឹងនេះ ក្រុម​កីឡាករវៀតណាមគប្បីចូលរួមការប្រកួតដោយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីដណ្ដើមឲ្យបានជ័យជំនះ” ។

ASIAD 2018 នឹងត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ សីហា ដល់ ថ្ងៃទី ២ កញ្ញា នៅប្រទេស ឥណ្ឌូនេស៊ី ដោយមានការចូលរួមពីប្រទេសចំនួន ៤៥ នៅទ្វីបអាស៊ីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ