28/11/2015 10:15 GMT+7 Email Print Like 0

ពិធីចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នានិងប្រគល់ពានរង្វាន់បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ២០១៥


ទិដ្ឋភាពនៃពិធី (រូបថតៈ vietnamnet.vn/)

ក្នុងក្របខ័ណ្ឌនៃសន្និសីទអាស៊ាន TELMIN ២០១៥ ដែលកំពុងប្រព្រឹត្ត​ទៅនៅទីក្រុង Da Nang ប្រទេសវៀតណាម នា​រសៀល​ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ​២០១៥ ប្រទេសអាស៊ាននានានិងសហភាព​ទូរគមនាគមន៍​​អន្តរជាតិ ITU បាន​ដំណើរ​ការ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការងារ​បច្ចេកវិទ្យា​ព័ត៌​មាន​និង​ផ្សព្វ​ផ្សាយ​សម្រាប់​ដំណាក់​កាល២០១៦-២០១៨។ អនុស្សារណៈនេះរួម ចំណែក បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ភាគីនានា​លើ​វិស័យ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​ និងផ្សព្វផ្សាយ​ព្រមទាំងរួមចំណែកអនុវត្តជាក់ស្តែងនូវ​ទស្សនវិស័យ របស់ថ្នាក់​រដ្ឋមន្ត្រីទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានអាស៊ាន​(TELMIL) ក៏ដូច ជាគោលដៅផ្សាភ្ជាប់​បច្ចេកវិទ្យា​ទៅកាន់​មនុស្សគ្រប់​រូបនៅ​លើពិភពលោកផងដែរ។

​ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យា​ព័ត៌មាន-ផ្សព្វផ្សាយអាស៊ាន (ASEAN​ICT AWRDS-AICTA 2015) ក៏បាន​ប្រព្រឹត្ត​ទៅ​នាយប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៥ ផងដែរ។ ពាន​រង្វាន់នេះគឺសំដៅស្វែងរកនិងលើកដំកើងរាល់​ផលិតផល និង​ដំណោះស្រាយ បច្ចេក​វិទ្យាព័ត៌មានដែលមានចរិតលក្ខណៈច្នៃប្រឌិត និង​បានអនុវត្តជាក់ស្តែង​ក្នុង ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ពានរង្វាន់ AICTA 2015 ជ្រើសរើសបានតំណាង​ឆ្នើមបំផុតចំនួន១៨រូប៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ