29/06/2015 09:20 GMT+7 Email Print Like 0

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងវៀតណាមជាមួយឡាវ


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងវៀតណាមជាមួយឡាវ(រូបថតៈ VGP/Lê Sơn)

នាថ្ងៃទី២៧ខែមិថុនាឆ្នាំ​២០១៥ នៅទីរួម​ស្រុក Cua Lo (ខេត្ត Nghe An) បាន​ប្រព្រឹត្ត​ទៅពិធី​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន រវាងវៀត​ណាម​ជាមួយឡាវ។ ថ្លែងមតិក្នុង​ពិធី ឧបនាយករដ្ឋ​មន្ត្រី Nguyen Xuan Phuc បានអះ​អាង​ថា កិច្ចព្រមព្រៀងនេះ មានអត្ថន័យសំខាន់  បង្ករលក្ខណៈគតិយុត្តិ ដើម្បីកិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​សមស្រប នឹងទំនាក់ទំនងជាប្រពៃណី ពិសេស​សហប្រតិបត្តិការលើគ្រប់​វិស័យ រវាង​បក្សទាំង​ពីរ រដ្ឋាភិបាលទាំងពីរ និង​ប្រជាជន​នៃប្រទេសទាំងពីរវៀតណាមនិងឡាវ។ កិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​តាម​ព្រំដែន​មាន​ខ្លឹមសារសំខាន់ៗ​ជាអាទិ៍៖ កំណត់​សកម្មភាព​ជួញ​ដូរ ផ្លាស់​ប្តូរពាណិជ្ជ​កម្ម របស់​អាជីវករ ពល​រដ្ឋតាម​ព្រំដែន​ និងអាទិភាពពន្ធ​នាំចេញនាំចូលកម្រិត​០% សម្រាប់ទំ​និញមាន​ប្រភព​ពីវៀតណាម​និង​ឡាវ។ លើកពី​នេះទៅទៀត កិច្ច​ព្រម​ព្រៀងនេះ បាន​កំណត់អំពី​ការទូទាត់​ក្នុងទំនាក់ទំនង​ពាណិជ្ជកម្ម​ព្រំដែន ក៏ដូច​ជា ការ​គ្រប់​គ្រងឆ្លងដែន ចំពោះមនុស្សនិងមធ្យោ​បាយជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ