12/08/2017 12:18 GMT+7 Email Print Like 0

ពិធីចុះហត្ថលេខាលើកម្មវិធីសហការ​ រវាង​ក្រសួង​យុត្តិធម៌​ជាមួយ​វិទ្យុសម្លេង​​វៀតណាម និង​កាណាល់​ទូរទស្សន៍​វៀត​ណាម​


 ពិធីចុះហត្ថលេខាលើកម្មវិធីសហការរវាងក្រសួងយុត្តិធម៌ជាមួយវិទ្យុសម្លេង វៀតណាមនិងកាណាល់ទូរទស្សន៍វៀតណាម

នាព្រឹកថ្ងៃទី១១ ខែសីហា ​ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ បានប្រា​រព្ធឡើងពិធី ចុះហត្ថលេខា​លើកម្ម​វិធី​សហការ រវាង​ក្រសួង​យុត្តិធម៌ជា​មួយវិទ្យុសម្លេង វៀតណាម (VOV) និងស្ថានីយ៍ទូរ​ទស្សន៍វៀតណាម ​(VTV) ស្តីពីការងារ​ឃោសនា អប់រំច្បាប់ និងសកម្មភាពរបស់​ក្រសួងស្ថាប័នយុត្តិធម៌​ ដំណាក់កាល ២០១៧-២០២១។ ថ្លែងមតិ​នៅទី​នេះ ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​វៀតណាម​ លោក Le Thanh Long បាន​ឲ្យដឹង​ថា​៖

​«ដើម្បីកម្មវិធីសហការត្រូវបាន​អនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ក្រសួង​យុត្តិធម៌​មាន​គោល​បំណង​បន្តទទួល​ការយកចិត្តទុក​ដាក់ និងកិច្ចសហការ យ៉ាងជិតស្និទ្ធរបស់ VOV និង VTV ក្នុងការ​ងារ​ផ្សព្វ​ផ្សា​​យ​​ព័ត៌មានអំពីការអប់​រំ ច្បាប់។ ក្រសួងយុត្តិធម៌​ជានិច្ចកាល​មានគោល​បំណងថែម​ទៀត​មតិ​យោបល់​រួម​វិភាគ​​ទានតាមរយៈសរព័ត៌មាន អំពីការអនុវត្តការងារគ្រប់​គ្រងរដ្ឋ របស់ក្រសួងផ្នែក យុត្តិធម៌​ដោយ​ជាក់​ស្តែងសំដៅស​ម្រេចល្អភារកិច្ច ដែលត្រូវបានប្រគល់៕»

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ