28/02/2016 07:56 GMT+7 Email Print Like 0

ពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០១៦


ពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០១៦ (Image: doanthanhnien.vn)ពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០១៦ (Image: doanthanhnien.vn)

ពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០១៦ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅខេត្ត Vinh Phuc ភាគខាង​ជើង​វៀតណាម ក្រោម​ប្រធាន​បទ «មោទ​នភាព​យុវវ័យសម័កាល​ហូជីមិញ»។ សមាជិក​សម្ព័ន្ធ​យុវជន​ចំនួន​ ៣ ពាន់នាក់​បាន​ចូលរួមពិធី​នេះ។ បណ្ដាសកម្មភាពក្នុងខែយុវជនឆ្នាំ ២០១៦ ត្រូវបានអនុវត្ត​តាម​សប្តាហ៍និមួយៗ ដោយមានប្រធានបទចំនួន ៤ គឺ៖ «ការងារធ្វើនិងវិជ្ជាជីវៈ»​ «បរិស្ថានបៃ​តង់» «សន្តិ​សុខ​សង្គម​» និង «រំលឹកខួបអនុស្សារវរីយ៍ថ្ងៃបង្កើតសម្ព័ន្ធ​យុវជន​កម្មុយ​និស្តហូជីមិញ»។ ថ្លែង​មតិនៅទីនេះ ប្រធានគណៈកម្មាធិកា​រឃោនា​អប់រំមជ្ឈឹម លោកស្រី Truong Thi Mai បានឲ្យដឹងថា៖

​«ខ្ញុំស្នើរឲ្យបណ្ដាក្រសួងផ្នែកគណៈកម្មាធិការ គ្រប់ជាន់ថ្នាក់គប្បីយកចិត្ត​ទុកដាក់​ថែមទៀត ​ដល់តួនាទី​ដឹកនាំ​កំណត់​​ទិសដៅបង្ក​លក្ខណៈ ដើម្បីសម្ព័ន្ធយុវ​ជន​សមាគម​យុវជន​អនុវត្ត​ល្អ បណ្ដាខ្លឹម​សារសកម្ម​ភាព​ក្នុង​ខែ​យុវជន​ និយាយ​ដោយឡែកនិងក្នុងការងារ សម្ព័ន្ធយុវជននិងសមាគមនិយាយរួម។ ដោយមាន​ចរិត​លក្ខណៈ​ម្ចាស់​ការ​ ច្នៃប្រឌិតរបស់យុវវ័យ ខ្ញុំមានក្តីសង្ឃឹមទៅលើចលនាធ្វើ​សកម្មភាព​របស់​សម្ព័ន្ធ​យុវជន​និង​សមាគម​យុវជន​ក្នុង​ខែយុវជនឆ្នាំ ២០១៦​នេះ ហើយយើងនឹងទទួលបានស្នាដៃ​ថ្មីល្អប្រសើ៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ