07/10/2018 11:50 GMT+7 Email Print Like 0

ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi


ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្ស លោក Do Muoi 

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi បានប្រារព្ធយ៉ាងមហោឡារិកនៅអគារបុណ្យសពជាតិ  លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ និងសាលប្រជុំ Thong Nhat នៃទីក្រុងហូជីមិញ។

ជាការចាប់ផ្តើមចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សគឺតំណាងក្រុមគ្រួសារ អតីតអគ្គលេខាបក្ស លោក Do Muoi។ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ចូលគោរពវិញ្ញាណក្ខ័ន្ធ។ បន្ទាប់មកគឺគណៈប្រតិភូប្រធានរដ្ឋដឹកនាំដោយប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh ចូលគោរពវិញ្ញាណក្ខ័ន្ធ។

 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលចូលគោរពវិញ្ញាណក្ខ័ន្ធ ។ គណៈ​ប្រតិភូ​រដ្ឋសភាដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលគោរពវិញ្ញាក្ខ័ន្ធ។ បន្ទាប់មកគឺគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចូលគោរពវិញ្ញាណក្ខ័ន្ធ ដឹកនាំដោយ លោក Tran Thanh Man លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។


អញ្ជើញសរសេរលើសៀវភៅក្រាំងមាសមរណទុក្ខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់អតីតអគ្គលេខាបក្ស លោក Do Muoi ជាថ្នាក់ដឹកនាំឈ្លាសវៃមួយរូប មានកិត្យានុភាពរបស់បក្ស រដ្ឋ និងប្រជាជនដែលបានពលីកម្ មដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិ ឯកភាពប្រទេសជាតិនិងមានគុណបំណាច់ជាច្រើនក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិងកសាងប្រទេសជាតិ។

គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស  លោក Do Muoi

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  បានសរសេរថា អតីតអគ្គលេខាបក្ស លោក Do Muoi បានឆ្លងកាត់ដំណែងជាថ្នាក់ដឹកនាំបក្សនិងរដ្ឋ ហើយលោកបានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងដំណែងនីមួយៗ។ ជាពិសេស លោកអតីតអគ្គលេខាបក្សបានបើកចេញសម័យកិច្ចការផ្លាស់ប្តូរថ្មី បង្កើតឡើងជំហានលោតផ្លោះក្នុងទំនាក់ទំនងកិច្ចការបរទេសនិងធ្វើសមាហរណកម្មរបស់វៀតណាម។

ក្នុងថ្ងៃទី៦ដដែលនេះ គណៈប្រតិភូជាច្រើនមកពី ស្ថាប័ន អង្គការ សមូហភាពរបស់មជ្ឈឹម តំបន់នានាទូទាំងប្រទេសនិងមិត្តភក្តិអន្តរជាតិ ក៏បានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi ផង​ដែ​រ។ ក្នុងរយៈពេលពីរថ្ងៃគឺ ថ្ងៃទី ៦ និងទី ៧ ខែតុលានេះ ស្ថានទូតវៀតណាមនៅឯប្រទេសនានាក៏បានបើកសៀវភៅក្រាំងមាសមរណទុក្ខនិងរៀបចំពិធីគោរពវិញ្ញាក្ខ័ន្ធអគ្គលេខាបក្ស លោក Do Muoi ផងដែរ។

ក្នុងពេលជាមួយគ្នានោះ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែតុលា ស្ថាប័ននានានៅទូទាំងប្រ ទេសវៀតណាមក៏ដូចជាស្ថាប័នតំណាងវៀតណាមនៅឯបរទេស សុទ្ធតែបានបង្ហូត ទង់ជាតិពាក់កណ្តាលដង។ 

អតីតអគ្គលេខាបក្ស លោក Do Muoi កើតនៅថ្ងៃទី២ខែកុម្ភៈឆ្នាំ១៩១៧ លោកទទួលមរណភាពនាថ្ងៃទី ១ ខែតុលាឆ្នាំ២០១៨ ដោយមានជន្មាយុច្រើនកម្លាំងខ្សោយ។ នាប៉ុន្មានថ្ងៃកន្លងទៅ ប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ បានសម្តែងនូវការ សោកស្តាយ ចំពោះមរណភាពរបស់អគ្គលេខាបក្ស លោក Do Muoi ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ