07/10/2018 11:50 GMT+7 Email Print Like 0

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខអតីតអគ្គលេខាបក្ស Do Muoi តាមស្ថាប័នតំណាងការទូតរបស់វៀតណាមនៅឯបរទេស


ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi នៅអាមេរិក

នាព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំនៅចិនបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស Độ Muối ។ ស្ថានទូតវៀតណាមនៅប្រទេសចិននឹងបើកសៀវភៅក្រាំងមាសមរណទុក្ខពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ខែតុលា ដើម្បីតំណាងអាជ្ញាធរមូលដ្ឋាននិងអង្គទូតនានានៅក្នុងប្រទេសចិនមកគោរពវិញ្ញាណក្ខ័ន្ធអតីត​អគ្គលេខាបក្ស លោក Do Muoi ផងដែរ។


មុននោះ នាថ្ងៃទី៤ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានី Kiev ប្រទេស អ៊ុយក្រែន បានបើកសៀវភៅក្រាំងមាសមរណទុក្ខ និងរៀបចំពិធីគោរពវិញ្ញាណ ក្ខ័ន្ធអតីតអគ្គលេខាបក្ស Do Muoi ។

ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥និងទី៦ ខែតុលា ស្ថានទូតវៀតណាមនៅឈីលីក៏បានរៀបចំពិធីគោរពនិងបើកសៀវ​ភៅ​កាំងមាសមរណទុក្ខអតីតអគ្គលេខាបក្ស លោក Do Muoi។

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៤និងទី៥ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានរៀបចំពិធី​រំលឹកវិញ្ញាណក្ខ័ន្ធ បើកសៀវភៅក្រាំងមាសមរណទុក្ខនិងគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi ផងដែរ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខចំពោះអតីតអគ្គលេខា បក្ស លោក Do Muoi ក៏បានរៀបចំឡើងនៅស្ថានទូតវៀតណាមប្រចាំនៅបារាំង  កាណាដា  ហូឡង់ ថៃ កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ឡាវ អ៊ីស្រាអ៊ែល និងប្រទេសជាច្រើនលើទូទាំងពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ