03/01/2017 10:01 GMT+7 Email Print Like 0

ពិធីគោរពទង់ជាតិដើមឆ្នាំ២០១៧នៅប៉ូលខាងកើតលើដីគោករបស់មាតុប្រទេស


ភ្ញៀវទេសចរមកទស្សនាទស្សនាបង្គោលស៊ើលMui Dien នាប៉ុន្មានថ្ងៃដើមឆ្នាំ២០១៧ (រូបថតៈ TTXVN)

នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅខេត្ត Phu Yen បានរៀបចំយ៉ាងឱឡារិកពិធីគោរពទង់ជាតិដើមឆ្នាំ​២០១៧​និង​ស្វាគមន៍ភ្ញៀវទេសចរដំបូងដែលមកទស្សនា Mui Dien  ប៉ូលខាងកើតលើដីគោករបស់វៀតណាម។ ចូលរួមក្នុងពិធីនេះ មានវត្តមាន កម្មភិបាល យុទ្ធជន ប្រជាជនជាង៣០០នាក់រួមទាំងភ្ញៀវទេសចរទៀតផង។ សកម្មភាពនេះ​ បានខេត្ត Phu Yen រៀបចំឡើង​សំដៅអប់រំសេចក្តីស្នេហាជាតិ ស្មារតី មោទនៈចំពោះឯករាជ្យជាតិ។ រួមជាមួយព្រឹត្តិការណ៍នេះ ខេត្ត Phu Yen ថែមទាំងទទួលស្វាគមន៍ភ្ញៀវទេសចរដំបូងដែលមកទស្សនារមនីយដ្ឋានជាតិ Bai Mon- Mui Dien ដ៏ស្រស់ស្អាតផងដែរ។ នៅទីនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងមានឱកាសគយគន់នូវអរុណរះ​ដំបូងលើដីគោកវៀតណាម ជាពិសេសបានទស្សនាបង្គោលស៊ើល Mui Dien ដែលមានអាយុកាលជាង​១០០​ឆ្នាំដ៏អស្ចារ្យបំផុតរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ