07/05/2016 14:28 GMT+7 Email Print Like 0

ពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងកម្ពុជា


ពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងកម្ពុជា

ក្នុងឱកាសមកវៀតណាមអញ្ជើញជាសហអធិបតីកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ ថ្នាក់អនុរដ្ឋមន្ត្រីនៃក្រសួង​​ការបរទេស វៀតណាមនិងកម្ពុជាលើកទី៥ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ រដ្ឋលេខាធិការក្រសួង​កិច្ចការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិ លោកអ៊ុងសៀងនិងគណៈប្រតិភូក្រសួងកិច្ចការ​បរទេស ​​និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានមកសម្ដែងការគួរសម​ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៥ ​រវាងក្រសួងការបរទេសវៀតណាម និងកម្ពុជា។ លោកក៏បានអះអាងថា៖ នេះគឺជាយន្តការល្អដើម្បីក្រសួងនៃប្រទេសទាំងពីរបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ កិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចជានៅក្នុងវេទិកាពហុភាគី។ ឧបនាយករដ្ឋមន្ត្រីបានស្នើអោយក្រសួងការ​បរទេសនៃប្រទេសទាំងពីរត្រូវរក្សាយន្តការនេះជាប្រចាំឆ្នាំ ហើយត្រូវកែលំអកិច្ចប្រជុំពិគ្រោះយោបល់នេះអោយ​បានកាន់តែប្រសិទ្ធិភាព ជាក់ស្ដែងថែមទៀត ​ពីមួយថ្ងៃទៅមួយថ្ងៃ។

មុននោះ នាថ្ងៃទី៥ឧសភា កិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៥ ដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Vu Hong Nam និងអនុរដ្ឋ​លេខាធិការក្រសួងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុងសៀងអញ្ជើញជាអធិបតី បានប្រព្រឹត្តទៅប្រកបដោយល្អប្រសើ។ ភាគីទាំង​ពីរបានជូនដំណឹងអោយគ្នាទៅវិញទៅមកអំពីស្ថានភាពនៅប្រទេសនិមួយៗ និងផ្លាស់ប្តូរអំពីបញ្ហាបញ្ហាតំបន់និងអន្តរជាតិដែលបានយកចិត្តទុកដាក់ដូចគ្នា៕

តាម VOV5 -វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ