13/04/2015 11:36 GMT+7 Email Print Like 0

ពិគ្រោះយោបល់នយោបាយវៀតណាម-បូឡង


អនុរដ្ឋមន្ត្រី Bui Thanh Son

 
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់​ទំនង​ការទូត (ឆ្នាំ១៩៥០-២០១៥) និងតាម​សេចក្ដី​​អញ្ជើញរបស់ក្រសួងកា​រ​បរទេស​បូឡុង​ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែ​មេសា​ ឆ្នាំ​ ២០១៥​ គណៈ​ប្រតិភូ​ ​ក្រសួង​ការបរទេសវៀតណាម ដឹកនាំដោយ អនុរដ្ឋមន្ត្រី Bui Thanh Son ទៅបំពេញ​ទស្សនកិច្ច​នៅ​បូ​ឡុង​។ ​ក្នុង​ក្របខ័ណ្ឌ​នៃដំណើរទស្សនកិច្ចនេះ បាន​ដំណើការ ពិគ្រោះ​យោបល់​នយោបាយ​ជាមួយ​អនុរដ្ឋលេខា​ធិ​ការ​ក្រសួង​ការបរទេសបូឡុង លោកស្រី ​Katarzyna Kacperczyk ជួបសម្ដែងការគយរសម ​អនុ​ប្រធាន​​​រដ្ឋ​សភា​បូឡុង​ Jerzy Wenderlich …លៗនៅក្នុងជំនួបទាំងនេះ ភាគី​បូឡុង​បាន​អះអាង​នូវគោល​នយោបាយ​​មុន​ក៏ដូច​ជា​ក្រោយ គោរព និងយក​ចិត្តទុក​ដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្ត​ភាព ​ប្រពៃណី​និង​កិច្ចសហប្រតិ​បត្តិការ​លើ​ច្រើនវិស័យជាមួយវៀតណាម វាយតំលៃខ្ពស់​ចំពោះ​លទ្ធផលនានា​ដែល​វៀត​ណាម​​ទទួល​បាន​ក្នុង​រយៈ​ពេល​ជិត៣០ឆ្នាំ ​ផ្លាស់ប្តូរថ្មី។ 

​ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាព អំពីការបង្កើនកិច្ចសហប្រតិបត្តិ​ការ​លើច្រើន​វិស័យ​ ដូច​ជា​៖​ ពាណិជ្ជ​​​កម្ម​​ វិនិយោគ អប់រំ បណ្ដុះបណ្ដាល ​ការពារជាតិ…លៗ

 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ