នៅថ្ងៃទី១៩ ខែមីនា ខាងមុខ នឹងប្រព្រឹត្តទៅពិធីលើកតម្កើងយុវវ័យឆ្នើមវៀតណាមឆ្នាំ២០១៨។ នេះគឺជាព័ត៌មានត្រូវបាននាំចេញនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីណែនាំអំពីការជ្រើសរើសនិងលើកតម្កើងនូវពានរង្វាន់យុវវ័យឆ្នើមវៀតណាម ២០១៨ ដោយគណៈ កម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងមូលនិធិគាំទ្រទេពកោសល្យ វ័យក្មេងវៀតណាមរៀបចំឡើងនារសៀលថ្ងៃទី ២៥ ខែមករានៅទីក្រុងហាណូយ។
ស្តីពីចំណុចពិសេសនៅឆ្នាំថ្មីនេះ លោក Le Xuan Son នាយកមូលនិធិគាំទ្រទេពកោ សល្យវ័យក្មេងវៀតណាម និងជាសមាជិកក្រុមប្រឹក្សាពិនិត្យពានរង្វាន់យុវវ័យឆ្នើមវៀត ណាមបានឲ្យដឹងថា៖ “ឆ្នាំនេះ គណៈចាត់តាំងបានផ្តោតសំខាន់គឺ ចំពោះការចាប់ផ្តើមអាជីព។ វិស័យនេះត្រូវបានជ្រើសរើសតំណាង៣រូបក្នុងចំណោម ២០ រូប។ ដំបូងបង្អស់ ពានរង្វាន់នេះគឺសម្រាប់លើកតម្កើងយុវវ័យឆ្នើម ដែលមានស្នាដៃលេចធ្លោ មានការ រួមចំណែកដ៏ធំធេង ហើយជាពិសេស គឺជាការរីកសាយភាយគំរូរបស់ពួកគេ ឆន្ទៈ និងការប្តេជ្ញាចិត្ត ក៏ដូចជា បំណងប្រាថ្នារបស់ពួកគេ និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដល់យុវជនលើទូទាំងប្រទេសឲ្យជ្រាប ដើម្បីយុវជនទូទាំងប្រទេសយកធ្វើជាគំរូ ត្រាប់តាមនិងមានសកម្មភាពជាក់ស្តែង រួមចំណែកដល់បុព្វហេតុអភិវឌ្ឍន៍មាតុប្រទេស”។
ឈរលើមូលដ្ឋាននៃការវាយតម្លៃ ក្រុមប្រឹក្សាពិនិត្យជ្រើសរើសពានរង្វាន់គំរូឆ្នើមវៀត ណាម ២០១៨ នឹងបើកសម័យប្រជុំចុងក្រោយ នាដើមខែមិនា ឆ្នាំ២០១៩ ដើម្បីជ្រើស រើសគំរូយុវវ័យឆ្នើមវៀតណាម១០ រូបសម្រាប់ឆ្នាំ២០១៨៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម