18/11/2017 10:40 GMT+7 Email Print Like 0

ពានរង្វាន់ទេពកោសល្យវៀត​ណាម បានបង្កើត​ចលនាសិក្សា​រៀន​សូត្រ​ ចំពោះជន​គ្រប់​រូបគ្រប់​ទីកន្លែង​និង​គ្រប់​ពេល​វេលា​


 ពានរង្វាន់ទេពកោសល្យវៀតណាមបានបង្កើតចលនាសិក្សារៀនសូត្រចំពោះជនគ្រប់រូបគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា

នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​​២០១៧ ពិធីប្រគល់ពានរង្វាន់ទេព​កោសល្យវៀតណា​មឆ្នាំ​ ២០១៧ បាន​ប្រព្រឹត្តិទៅ​នៅទីក្រុង​ហាណូយ​។ អញ្ជើញចូលរួ​មពិធីនេះ មាននាយករដ្ឋម​ន្ត្រីវៀត​ណាម លោក Nguyen X​uan Phuc ប្រធាន​គណៈកម្មធិការ​ឃោសនាការ​ អប់រំមជ្ឈឹម ​លោក Vo Van Thuong។ ប្រធានរដ្ឋវៀតណា​ម ​លោក Tran Dai Quang បានផ្ញើ​លិខិត​អបអរសាទរ​ ចំពោះពានរង្វាន់នេះ។

ឆ្នាំ២០១៧ ជើងឯកពាន​រង្វាន់លើក្រុមបណ្ដាផលិតផលប​ច្ចេកវិ​ទ្យា ព័ត៌មាន​សក្ដានុភាព​ត្រូវ​បាន​ប្រគល់​ទៅលើ​ផលិត​ផល របស់ក្រុមនិព័ន្ធម​កពីមហាវិទ្យាល័យ Du​y Tan​។

អញ្ជើញ​ថ្លែងមតិនៅទីនេះ លោក N​guyen Xuan Phuc បានវាយតម្លៃខ្ពស់ចំ​ពោះពាន​រង្វាន់ឆ្នាំនេះ ពោលគឺ​មិនត្រឹម​តែទាក់ទាញ​បានការចូលរួម​របស់អ្នកវិទ្យាសាស្ត្រ អ្នកមានទេពកោស​ល្យលើវិស័យបច្ចេក​វិទ្យា ព័ត៌មាន​លើគ្រប់វ័យ នៅក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំង​ទទួលបាន​ការគាំទ្រ និងចូល​រួម​របស់​ជន​វៀត​ណាម នៅឯបរទេស និងជនបរទេសទៀត​ផង។ លោកបាន​ថ្លែងយ៉ាងដូច្នេះថា៖

"ក្នុងពិធីប្រគល់ពានរង្វាន់នេះខ្ញុំចង់ផ្ដែផ្ដាំដល់​ អ្នកមានទេពកោសល្យវៀតណាមលើគ្រប់វិស័​យថា៖ សង្គមសិក្សា និង​ច្នៃ​ប្រឌិត​ដោយ ឥតឈប់ឈរគឺជាបរិយាកាសដ៏ល្អ​ប្រសើរសម្រាប់កា​រអភិវឌ្ឍ​រស់វៀត​ណាម ហើយជា​កម្លាំង​ចលករសំខាន់ៗ​ដើមីកាសាងរដ្ឋាភិបាល​ស្ថាបនា និងសកម្មភាព"៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ