21/04/2021 16:26 GMT+7 Email Print Like 0

ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមសម្រេចបានកំណើនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍

វិស័យពាណិជ្ជកម្មអេឡិចត្រូនិកសម្រេចបានកំណើន ចំនួន១៥% ដោយមានទំហំប្រមាណ១៣ពាន់លានដុល្លាអាមេរិក។

នៅវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមឆ្នាំ២០២០ ដែលបានរៀបចំឡើង ដោយសមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម នាថ្ងៃទី២០ ខែមេសា នៅទីក្រុងហាណូយ បណ្ដាអ្នកជំនាញបានបញ្ជាក់ថា ឆ្នាំ២០២០ ក្នុងបរិបទដែលវិស័យសេដ្ឋកិច្ចសឹងតែទាំងអស់ បានរងផលប៉ះពាល់អវិជ្ជមានដោយសារជម្ងឺរាតត្បាតកូវីដ ១៩ នោះ វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមបែរជាដើរផ្ទុយទៅនឹងនិន្នាការនេះ ដោយសម្រេចបានកំណើនខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

ក្នុងខែឧសភា ឆ្នាំ ២០២០ សមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមបានដំណើរការស្ទង់មតិរបស់ សហគ្រាសជាង ៥០០០អង្គភាព អំពីផលប៉ះពាល់ដោយជម្ងឺរាតត្បាត កូវីដ ១៩។ លទ្ធ ផលបានបង្ហាញឲ្យឃើញថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិកសម្រេចបានកំណើន ចំនួន១៥% ដោយមានទំហំប្រមាណ១៣ពាន់លាន ដុល្លាអាមេរិក។ សំខាន់ជាងទៀត ដោយសារតែដំណើរការផ្លាស់ប្ដូរឌីជីថល រួមជាមួយការផ្លាស់ប្ដូរក្នុងតម្រូវការទិញ ទំនិញតាមប្រព័ន្ធអនឡាញរបស់អតិថិជននោះ បណ្ដាអ្នកជំនាញចាត់ទុកថា ល្បឿន កំណើនខាងលើនឹងត្រូវបានរក្សាដោយចីរភាពក្នុងរយៈពេល៥ឆ្នាំខាងមុខ។ លោក Nguyen Binh Minh សមាជិកគណៈប្រតិបត្តិការនៃសមាគមន៍ពាណិជ្ជកម្មអេឡិច ត្រូនិកវៀតណាម បានឲ្យដឹងថា៖ 

“ក្នុងចំណោមសហគ្រាសចូលរួមការស្ទង់មតិទាំង៥០០០អង្គភាព មាន៩០%ជា សហគ្រាសក្រៅរដ្ឋ ហើយចំណែកនៅសេសសល់ជាសហគ្រាសរដ្ឋនិងសហគ្រាស មានទុនវិនិយោគបរទេស។ ទីក្រុងហាណូយនិងទីក្រុងហូជីមិញកំពុងមានការរីក ចម្រើនយ៉ាងឆាប់រហ័ស ខណៈដែលតំបន់ផ្សេងៗទើបតែចាប់ផ្ដើមយកចិត្តទុកដាក់ ដល់ពាណិជ្ជកម្មអេឡិចត្រូនិក។ យើងខ្ញុំជឿជាក់ថា ពាណិជ្ជកម្មអេឡិចត្រូនិកនឹងជា ឧបករណ៍មួយដើម្បីជួយបណ្ដាតំបន់ជំនះពុះពារលើការលំបាកយ៉ាងឆាប់រហ័ស ជាពិសេសគឺតំបន់ពាក់ព័ន្ធដល់វិស័យមួយចំនួនដូចជាកសិកម្ម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ