29/01/2016 11:31 GMT+7 Email Print Like 0

ពាណិជ្ជកម្មអេឡិកត្រូនិកមើលពី Chodientu.vn

ពីទំព័រពាណិជ្ជកម្ម​អេឡិកត្រូនិក​មុនដំបូង​ បានបង្កើត​នៅវៀត​ណាម ឆ្នាំ​២០០៦ គឺ​ទំ​ព័រ cho​dien​tu.​vn​ សព្វ​ថ្ងៃនេះ​វៀត​ណាម​មាន​រាប់​រយ​ទំព័រ​ពាណិជ្ជ​កម្ម​អេឡិ​កត្រូ​និក​និង​បង្កើត​បាន​ជា​ទម្លាប់​ទិញ​ទំនិញ​ “មិន​មែន​ប្រពៃណី​” ថ្មី សម្រាប់​អ្នក​ប្រើ​ប្រាស់​វៀត​ណាម​។​ ​​

នៅឆ្នាំ២០០៦ ក្នុងលើធ្វើដំណើរ​ទៅធ្វើការ​នៅប្រទេស​ជប៉ុន បងង្វៀន​ហ្វាប៊ិញ បានប្រទះ​ឃើញ​អ្នកប្រើ​ប្រាស់​នៅជប៉ុន​យ៉ាង​ពេញនិយម ចំពោះការជួញ​ដូរទំនិញ​ឆ្លងតាម​ទំព័រលក់ ទំនិញនៅលើ​បណ្តាញ internet។ យល់​ឃើញ​ដូច្នោះ នេះគឺជានិន្នា​ការពាណិជ្ជក​ម្ម​ចាំបាច់​ទៅអនាគត ទោះបីឥឡូវ​នេះនៅវៀត​ណាម ទស្សនៈ​ពីការ​យល់​ដឹង​មិនទាន់​គ្រប់​គ្រាន់ បង​ប៊ិញនៅតែប្តេជ្ញា​ចិត្តបង្កើត​ទំព័រពាណិជ្ជកម្ម​អេឡិកទ្រូ​និក chodientu.vn ពេល​ត្រឡ​ប់​មក​ប្រទេស​ខ្លួន​វិញ​។

ទីផ្សារ​វៀតណាមមានទម្លាប់លក់ដូរ​ទំនិញ​តាមរបៀប​ប្រពៃណី នោះគឺ​អតិថិជន​ទិញ​ទំនិញ​នៅហាង​ដោយ​ផ្ទាល់​ដៃ។​ ហេតុនេះ ពេលវេលាដំបូង chodientu.​vn បាន​ជួប​ការពិបាក​ក្នុងការ​បញ្ជូន​រូប​ភាព​ជួញ​ដូរ​ទំនិញ​តាម​របៀប​ថ្មី​នេះ ចូល​ក្នុងទម្លាប់​ទិញដូរ​របស់ជន​ជាតិវៀត​ណាម​។

តាមយុទ្ធសាស្រ្ត​ដំបូង នោះគឺស្វែងរកនិងផ្សាយ​លក់ផលិត​ផលពិសេស ប្លែក ពិបាក​រកនៅ​លើទំព័រ​វេប​សាយ តាម​លំនាំ​នោះគឺ​បើកលទ្ធកម្ម​ផលិតផល​ពិសេសនេះ ដោយមាន​កម្រិតតថ្លៃមូលដ្ឋាន ជួនការមាន​ត្រឹមតែ១​០០០​ដុង cho​dientu.vn ទាក់​ទាញការយក​ចិត្តទុក​ដាក់ ពីមជ្ឈដ្ឋាន​អ្នកប្រើប្រាស់​មិន​តិច​ទេ។ តាំង​ពីនោះមក បង្កើត​ឲ្យពួក​គេមាន​ទម្លាប់​មើល ស្វែង​រក និងសម្រេច​ចិត្ត​ទិញទំនិញ​នៅលើ​បណ្តាញ ​internet។


ការិយាល័យសេវាកម្មពាណិជ្ជកម្មអេឡិកត្រូនិក របស់ chodientu.vn ចំណុះក្រុមហ៊ុនភាគហ៊ុន ដំណោះស្រាយបច្ចេកវិទ្យាហ្វាប៊ិញ។

Chodientu.vn  គឺជាទីផ្សារជួញដូរ B2C នាំមុខដំបូងនៅវៀតណាម និងជាវេបសាយនៅក្នុង topដប់នៃវេបសាយអេឡិកត្រូនិកធំបំផុតនៅវៀតណាម។

Chodientu.vn  និយាយដោយឡែកនិងសហគ្រាសសកម្មភាពក្នុងផ្នែកពាណិជ្ជកម្មអេឡិកត្រូនិករបស់វៀតណាម
និយាយរួម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានវាយតម្លៃខ្ពស់ពីកម្រិតជំនាញនិងទំនុកចិត្ត។


ឆ្នាំ២០០៨ Chodientu.vn បានសម្ព័ន្ធក្រុមហ៊ុន eBay និងសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មអេឡិកត្រូនិកលំដាប់ពិភពលោក សហការពាណិជ្ជកម្មនិងវិនិយោគ។

មកដល់ឆ្នាំ២០០៩ chodientu.vn បាន​សហការ​ជាមួយ​សម្ព័ន្ធក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក ​លំដាប់​ពិភព​លោក​ នោះគឺក្រុម​ហ៊ុន Ebay បើកចេញ​ឱកាសសហការ​និង​រីក​ចម្រើន​ថ្មី ឲ្យ​ពាណិជ្ជ​កម្ម​អេឡិក​ត្រូនិក​នៅ​ទីផ្សារ​វៀត​ណាម​។

តាំងពី​ពេលបាន​បង្កើតមកដល់ប​ច្ចុប្បន្ន ពឹងផ្អែក​លើការវិភាគ​នៃលក្ខណៈ​ប្រាក់​ចំណូល របស់ប្រជាជន​វៀត​ណាម chodientu.vn បានកំណត់​បែងចែកទី​ផ្សារជា​ក្រុមអ​តិថិជន​ទូទៅ ដែលមានប្រា​ក់ចំណូល​មធ្យម​ និង​បង្គួរ នៅក​ម្រិត​អាយុពី១​៨-២៤ឆ្នាំ។ យ៉ាងនេះទំនិញ​ផ្គត់ផ្គង់ចាំ​បាច់បម្រើ​មុខ​សញ្ញា ក្រុម​យុវវ័យ​សម្រាប់​ការ​ប្រើបា្រ​ស់​ប្រចាំ​ថ្ងៃ​។

ចំពោះយុទ្ធសាស្ត្រប្រ​ជែង​ពីតម្លៃ ព្រមទាំងការ​ឧបត្ថម្ភក្នុងគោល​នយោបាយធា​នារ៉ាប់រង ​ផ្លាស់ប្តូរទំ​និញ ដើម្បីកា​រពារ​អតិបរិមានៃសិទ្ធិ​អ្នកប្រើប្រាស់ មកដ​ល់សព្វថ្ងៃក្រោយជិតមួយទស្សវត្សរ៍ chodientu.vn បានក្លាយជាtopដប់នៃទំព័រពាណិជ្ជកម្មអេឡិកត្រូនិក លំ​ដាប់នៅ​វៀត​ណាម មានទំហំ​១០០%គ្រប់​ដណ្តប់​មជ្ឈ​មណ្ឌល ​នៅ​តាម​ស្រុក ទីរួម​ស្រុក លើ​ទូទាំង​ប្រទេស។

យុទ្ធសាស្រ្តឆ្នាំ២០១៦ chodientu.vn នឹងដំណើរ​ការគ្រប់ដណ្តប់១០០% ភូមិសាស្រ្ត​ឃុំនៅលើទូទាំង​ប្រទេស​។ សព្វ​ថ្ងៃ Chodientu.vn មានសមាជិកជាងបីលាន​​នាក់បានចុះ​ឈ្មោះ សមាជិក​ចំនួន​៦០០.០០០នាក់​និង​ដប់​ពាន់សហ​គ្រាសធុន​ល្មម​និងតូច ចូលរួមសកម្មភាពជួញដូរ​ជាប្រចាំ​។

បច្ចុប្បន្ន វៀតណាមមាន​អ្នកប្រើប្រាស់ internet ជិត​៤០លាននាក់ ក្នុងនោះអ្នកជួញ​ដូរផ្ទាល់​នៅលើ​បណ្តាញ​គឺ៦០​%​។ មានន័យថាអ្នកដែលធ្លាប់​ប្រើប្រាស់​សេវាកម្ម​ លើ​ពាណិជ្ជកម្ម​អេឡិកត្រូ​និក គឺជាង​ម្ភៃលាន​នាក់ បូក​សរុប​ប្រាក់​ចំណូល​ ពីពាណិជ្ជកម្មអេឡិកត្រូនិក B2C (រវាង​សហគ្រាសនិង​អតិថិជន) នៅវៀត​ណាម ក្នុង​ឆ្នាំ​២០១៤ មាន​កម្រិត​២,៩៧​ពាន់លាន​ដុល្លា​អាមេរិក ស្រូបយក ២,១២% សរុបកម្រិត​លក់រាយ​ទូទាំង​ប្រទេស កើន​២៥%បើ​ប្រៀប​នឹង​ឆ្នាំ​២០១៣​។

ក្នុងផែន​ការទូទៅពី​ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិកត្រូ​និក ដោយក្រសួង​ពាណិជ្ជកម្មតាម​ការព្រាង​ទុក​ដល់​ឆ្នាំ២០២០ វៀត​ណាម​ខិតខំត​ស៊ូបង្កើន​បន្ថែម៣០% នៃអ្នកចូលរួម​ជួញដូរផ្ទាល់​លើបណ្តាញ ដោយ​តម្លៃ​ទិញ​ទំនិញ​ផ្ទាល់​សម្រេច​មធ្យម ៣៥០ដុល្លា​អាមេរិក ក្នុង​ម្នាក់ និង​អភិវឌ្ឍន៍​ងាយ​ស្រួល​ទូទាត់​ប្រាក់​ក្នុង​ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​៕


អតិថិជនពិនិត្យទំនិញបានផ្ញើពីបរទេសមកដល់ការិយាល័យរបស់ក្រុមហ៊ុន។

Chodientu.vn នៅឧបត្ថម្ភសេវាកម្មដឹកជញ្ជូនទំនិញពីបរទេសផ្ញើមកឲ្យអតិថិជន មានរបៀបទូទាត់ប្រាក់នៅនឹងផ្ទះយ៉ាងឆាប់រហ័ស។

និន្នាការជួញដូរនៅលើពាណិជ្ជកម្មអេឡិកត្រូនិច របស់វៀតណាម បានវាយតម្លៃគឺកំណើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ការកើនបរិមាណប្រើប្រាស់គ្រឿងបន្លាស់ទូរសព្ទ កុំព្យូទ័រ ជាចលករមួយក្នុងចំណោមចលករធ្វើឲ្យសេវាកម្មពាណិជ្ជកម្មអេឡិកត្រូនិក របស់វៀតណាមកំណើនខ្ពស់។
 

អត្ថបទ៖ ថាវវី រូបថត៖ ទ្រីញវ៉ាន់ប៊ូ


 
បណ្តាអត្ថបទបានផ្សាយ