05/01/2018 14:30 GMT+7 Email Print Like 0

ពាណិជ្ជកម្មវៀតណាម និងតំបន់មជ្ឈឹមបូព៌ាកើនឡើងយ៉ាងខ្លាំង


ពាណិជ្ជកម្មវៀតណាម និងតំបន់មជ្ឈឹមបូព៌ាកើនឡើងយ៉ាងខ្លាំង

តាមក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម ក្នុងឆ្នាំ២០១៧ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញសរុបរបស់វៀតណាមទៅកាន់តំបន់មជ្ឈឹមបូព៌ាទទួលបាន ៩,៦ពាន់លានដុល្លារអាមេរិក។

មុខទំនិញនាំចេញសំខាន់ៗរួមមានទូរស័ព្ទចល័ត កុំព្យូទ័រ គ្រឿងអេឡិកត្រូនិកនិងគ្រឿងសមុទ្រជាដើម។
លើសពីនេះទៅទៀត ផលិតផលមួយចំនួនដូចជា តែនិងផលិតផលដែកថែប បន្តមានកំណើនយ៉ាងខ្លាំងក្លា ហើយទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មខ្ពស់។

ស្ដីពីទីផ្សារ ទីផ្សារនាំចេញមួយចំនួនមានកម្រិតកំណើនខ្ពស់ដូចជាតួរគី ដោយមានការកើនឡើងខ្ពស់បំផុតគឺ ជិត ១,៩ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺអ៊ីស្រាអែល អារ៉ាប់ប៊ីសាអូឌិត និងអេមីរ៉ាតអារ៉ាប់រួម (UAE)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ