29/12/2017 10:36 GMT+7 Email Print Like 0

ពាក្យស្លោករបស់រដ្ឋាភិបាលឆ្នាំ២០១៨៖ វិន័យ សុចរិត ប្រតិបត្តិការ ច្នៃប្រឌិត ប្រសិទ្ធភាព


 ទិដ្ឋភាពនៃសន្និសីទ 

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៧ ​​នៅទីក្រុងហា​ណូយ ​អគ្គលេខាគណៈកម្មាធិការម​ជ្ឈឹម​បក្សកុម្មុយនិស្ត វៀតណាម លោក​ Nguyen Phu Trong ប្រធានរដ្ឋ​​លោក Tran Dai Quang នាយករដ្ឋ​​មន្ត្រីរដ្ឋា​ភិបាល លោក Nguyen Xuan Phuc និង​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូ​លរួម​សន្និសិទ Online ជាមួយ​តំបន់នានា​ទូទាំង​ប្រទេស សំដៅអនុវត្តផែនការអភិវឌ្ឍន៍សេ​ដ្ឋកិច្ចស​ង្គម និងគម្រោងថវិការរដ្ឋឆ្នាំ​២០១៨ ដោយ​រដ្ឋាភិបាល​វៀត​ណាម​រៀបចំ​ឡើង​។ 

​អញ្ជើញថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ក្នុ​ងឆ្នាំ២០១៧ គោលដៅទាំង​អស់​ដោយរដ្ឋសភាដាក់ចេញគឺសុ​ទ្ធតែ សម្រេ​ចហួសផែនការដែលបានដា​ក់ចេញ ពោលគឺ កំណើន​សេដ្ឋកិច្ច​ទទួលបាន​ ៦,៨១% ជាកម្រិតកំណើនខ្ពស់បំផុ​តក្នុងប៉ុន្មាន​ឆ្នាំកន្លងទៅ។ កិច្ចការ​ការពារ​ជាតិ​ ស​ន្តិ​សុខ កិច្ចការបរទេសនិងប​ញ្ហាសង្គមមួយ​​ចំនួនក៏​ទទួលបានលទ្ធផល​វិជ្ជមាន។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា លទ្ធផលដែលទទួលបា​នទាំងអស់នេះ បានបង្កើ​តនូវ​ ទំនុក​ទុកចិត្ត​ក្នុងប្រជាជន​ទាំងជាតិ​និង​អន្តរជាតិ អំពីវៀតណាមមួយសន្តិភាព ស្ថិរ​ភាព ប្រកបដោយភាពស​ម្បូររុងរឿងពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។

ឈរលើស្មារតី​ឆ្លៀតយកនូវសន្ទុះអភិវឌ្ឍន៍​របស់ឆ្នាំ២០១៧នោះ និងជម្រុញ​កម្ម វិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​លើគ្រប់​ជ្រុង​ជ្រោយ​ រដ្ឋាភិបាលបានដាក់ជូន​សន្និសីទពាក្យ​ ស្លោកសម្រាប់ឆ្នាំ២០១៨គឺ ​“វិន័យ ​សុចរិត ប្រតិបត្តិការ​ច្នៃ​ប្រ​ឌិ​ត​​ ប្រសិទ្ធភាព​”៖

​“យើងប្តេជ្ញារួមគ្នា រឹតបន្តឹងវិន័យរដ្ឋបា​ល លើកកំពស់ការទទួលខុ​សត្រូវ​របស់ បុគ្គល កសាងខឿន​សេវា​សាធារណៈ​សុទ្ធសាធ​ លុបបំបាត់អំពើពុក​រលួយ។ សូមធ្វើ សកម្មភាព​ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត​ដើម្បី​ឆ្លៀត​យក​ឱកាស​ និយា​យបានគឺត្រូវធ្វើឲ្យ​ បាន​ភ្លាម។​ សូមឲ្យមាន​ភាព​ច្នៃប្រឌិត​ប្រកប​ដោយ​ប្រសិទ្ធភាព​ថែមទៀត​ក្នុងការ​ប្រតិ​បត្តិ​ច្បាប់។ ជាពិសេស ត្រូវធ្វើយ៉ាងម៉េចដើម្បី​ប្រើប្រាស់​ប្រភពកម្លាំងពលំរ​បស់​ប្រជា ជន​តិច​កាន់​តែតិច​ទៅៗ ប៉ុន្តែនាំមក​ប្រសិទ្ធភាពបម្រើប្រជាជនឲ្យបា​ន​ល្អ​បំផុត”។

​អញ្ជើញចូលរួមនិងផ្តល់អនុ​សាសន៍​ក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen​ Phu Trong បានលើកឡើង​នូវទិសដៅ​ភារកិច្ច​នាពេល​ខាង​មុខ​។ នោះគឺផ្តោត​ សំខាន់​លើអាទិភាព​ពង្រឹង​របៀប​របប​សេដ្ឋកិច្ច​ទីផ្សារ​ទិស​ដៅ​សង្គម​និយម តាមស្មារតី នៃសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៥​នី​តិកាល​ទី១២។ លោក Nguyen Phu​ Trong​ អញ្ជើញ​ផ្តល់​អនុសាសន៍​ថា៖

​“ត្រូវមានមនសិការនិងជ្រួតជ្រៀបយ៉ាងជ្រាលជ្រៅ នូ​វរូបសណ្ឋានកំណើនដែលវៀ​តណាម កសាង​នោះគឺ រូបសណ្ឋាន​អាស្រ័យ​ទៅលើទិន្ន​ផល គុ​ណភាពនិងកម្លាំង ប្រកួតប្រជែងនៃ​ខឿន​សេដ្ឋកិច្ច។ បង្កើត​ឱកាស​ឲ្យប្រជា​ជន​ទាំងអស់ ចូលរួមនិង ទទួ​លផលពីកំណើន  លើកកំពស់គុណភាព​កំណើន រក្សាស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ ធានានូវវឌ្ឍនភាព​និងយុត្តិធម៌សង្គម ធានាកិច្ច​ការពារប្រ​ទេស សន្តិសុខ​និង​រក្សា​បរិស្ថាន​អេកូឡូស៊ី”​។

​អគ្គលេខាបក្ស លោក Nguyen Ph​u Trong បានជឿជាក់ថា ក្រោយសន្និសីទ​នេះ  រដ្ឋាភិបាល​និង​រដ្ឋអំណាច​គ្រប់ជាន់​ថ្នាក់ ​រួមជាមួយតំបន់និងបក្សទាំងមូល ប្រជាជ​នទាំងមូល កងទ័​ពទាំង​មូល ប្តេជ្ញា​និងខិត​ខំប្រឹង​ប្រែង​ថែម​ទៀត ដើម្បីសម្រេចប្រកប ដោ​យជោគជ័យគោលដៅ ភារកិ​ច្ចដែលបាន​ដាក់ចេញ រួមចំណែក​កសាង​ប្រទេសជាតិ​  កាន់តែរីកចម្រើននិងស្រស់ស្អាតជា​និច្ច៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ