21/03/2020 14:49 GMT+7 Email Print Like 0

ពាក្យស្នើសុំការជួយឧបត្ថម្ភចំំពោះការបាត់បង់ការងារធ្វើនៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតកំណត់ត្រាដោយសារជំងឺរាតត្បាត COVID-19

ចំនួនពាក្យស្នើសុំទទួលជំនួយឧបត្ថម្ភសម្រាប់ភាពឥតការងារធ្វើរបស់ប្រជាជនអាមេរិកអាចឈានដល់ចំនួនកំណត់ត្រា ពោលគឺមានចំនួន ១,៥ លាននាក់ ឬច្រើនជាងនេះទៀតនៅសប្តាហ៍ខាងមុខ។

អ្នកជំនាញសេដ្ឋកិច្ចនៅប្រទេសអាមេរិកបានឡើងសំលេងព្រមានថា ចំនួនពាក្យស្នើសុំទទួលជំនួយឧបត្ថម្ភសម្រាប់ភាពឥតការងារធ្វើរបស់ប្រជាជនអាមេរិក អាចឈានដល់ចំនួនកំណត់ត្រា ពោលគឺមានចំនួន ១,៥ លាននាក់ ឬច្រើនជាងនេះទៀតនៅសប្តាហ៍ខាងមុខ ក្នុងបរិបទដែល ភោជនីយដ្ឋាន ហាងបារ៍ (Bar) និងសណ្ឋាគារនៅរដ្ឋជាច្រើននៅទូទាំងសហរដ្ឋអាមេរិកបានបិទទ្វារនិងផ្អាកការងារបុគ្គលិកជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid 19។

អ្នកជំនាញសេដ្ឋកិច្ចបានឲ្យដឹងថា ទិន្នន័យតាមដានដោយឡែករបស់គេគឺផ្អែកលើរដ្ឋនីមួយៗនៃសហរដ្ឋអាមេរិក  ដែលបង្ហាញថាចំនួនពាក្យស្នើសុំទទួលជំនួយឧបត្ថម្ភសម្រាប់ភាពឥតការងារធ្វើអាចឈានឡើងដល់យ៉ាងហោចណាស់ ១,៥ លាននាក់ក្នុងសប្តាហ៍នេះ។ តួលេខសម្រាប់សប្តាហ៍នេះបញ្ចប់នៅត្រឹមថ្ងៃទី ២១ ខែមីនា ហើយនឹងចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនាខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ