19/01/2017 10:05 GMT+7 Email Print Like 0

ពាក្យកំណាព្យជូនពរឆ្នាំថ្មីរបស់លោកប្រធានហូជីមិញជាសម្លេងរបស់ទឹកដីវៀតណាម


អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Thy Ky ទទួលអំណោយដែលប្រធានរដ្ឋ លោក Tran Dai Quang ប្រគល់ជូន

ក្នុងឱកាស​រំលឹកខួបលើកទី៧០ នៃទិវាលោកប្រធានហូជីមិញអញ្ជើញ​ស្មូត​កំណាព្យ​ជូន​ពរឆ្នាំថ្មី ជាលើក​ដំបូង​លើរលក​វិទ្យុសម្លេង​វៀតណាម​នោះ នាយប់​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅ​ទីក្រុង​ហាណូយ វិទ្យុ​សម្លេង​វៀត​ណាម បាន​​រៀប​ចំ​កម្ម​វិធី​ជួប​ប្រាស្រ័យ សិល្បៈក្រោមប្រធានបទ “សម្លេង​របស់​ទឹក​ដី”។ អញ្ជើញ​ចូលរួម​និងថ្លែង​​មតិ នៅទីនេះ ប្រធានរដ្ឋវៀត​ណាម លោក Tran Dai Quang បានអះ​​អាង​ថា៖

​“កំណាព្យ​​របស់លោកប្រធានហូជីមិញ ដូចជាសម្លេងរបស់ទឹកដីវៀតណាម។​យក​​ប្រវត្តិសាស្ត្រ​ធ្វើជា​បង្អែក​ដើរ​តាម​គោល​មាគ៌ា​ ដែល​បក្ស​និង​លោក​ប្រធាន​ហូជី​មិញ​ជ្រើស​រើស​ខិតខំ​ប្រឹង​ប្រែង ​អនុវ​ត្ត​ប្រកប​ដោយ​ជោគ​ជ័យ​​នូវ​សេចក្តី​​សម្រេច​ចិត្ត​របស់​មហា​សន្និបាត​បក្សលើកទី​១២ និង​សេចក្តី​សម្រេច​ចិត្ត​មជ្ឈឹម​លើកទី៤​ ស្តីពី​ការ​កសាង​និងពង្រឹង​បក្ស ​ព្រម​ទាំង​ជម្រុញ​ខ្លាំង​និង​ព្រមៗ​គ្នាកិច្ច​ការ​ផ្លាស់​ប្តូរ​ប្រទេស​ជាតិ ការពារ​រឹងមាំមាតុ​ប្រទេស​វៀតណាម​​សង្គមនិយម”។

​និទាឃៈរដូវ​ឆ្នាំ១៩៤២ លោកប្រធានហូជីមិញ ចាប់ផ្តើមនិពន្ធកំណាព្យជូនពរឆ្នាំ​ថ្មី។ ហើយដល់​ត្រឹមម៉ោង២២នាថ្ងៃទី២១ ខែមករា ឆ្នាំ១៩៤៧ លោក​​ប្រធាន​ហូជីមិញ បាន​ឡើង​ស្មូត​កំណាព្យ​ជូន​ពរ​ឆ្នាំថ្មី លើ​រលក​វិទ្យុ​សម្លេង​វៀត​​ណាម ចំពោះ​ជន​រួមជាតិ​ និង​យុទ្ធជន​ទូទាំង​ប្រទេស​។ កំណាព្យ​របស់​លោក​ប្រធានហូជីមិញ ដូចជា​ប្រគុំ​ជា​មួយ​​នឹង​សម្លេង​របស់​ទឹកដីដោយ ក្តីសង្ឃឹម​នូវ​ឯករាជ្យ​ សេរីភាព​និងទំនុកទុក​ចិត្ត​ទៅ​លើកម្លាំងពលំរបស់​ប្រទេស​ជាតិ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ