10/04/2015 14:01 GMT+7 Email Print Like 0

ពលករវៀតណាមចំនួន១៩នាក់នៅយ៉េមែនបានជំលាសប្រកបដោយសុវត្ថិភាពទៅប្រទេសអូម៉ាន


ពលករវៀតណាមចំនួន១៩នាក់នៅយ៉េមែនបានជំលាសប្រកបដោយសុវត្ថិភាពទៅប្រទេសអូម៉ាន

 
នាថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៥ ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពី​ស្ថានភាព​ពលករវៀតណាម​នៅយ៉េមែន​និង​ការងារការពារពលរដ្ឋវៀតណាម លោក Le Hai Binh អ្នកនាំពាក្យ​ក្រសួងការបរទេសវៀ​ត​ណាម​វៀត​ណាម​បានឲ្យដឹងថា៖

 “មន្ទាប់ពីមានព័ត៌មានអំពីពលករចំនួន១៩នាក់នៅយ៉េមែននោះ ស្ថានទូត​វៀត​ណាមប្រចាំនៅអារ៉ាបី​សា​អូ​ឌីត​​និងយ៉េមែនបានទាក់ទងជិតស្និទ្ធជាមួយដំណាង​ពលករ។ តាមព័ត៌មានយើងខ្ញុំដែលទើបនឹងទទួល​បាន​ឲ្យ​ដឹងថា ពលករចំនួន១៩នាក់​ពោលខាងលើនាថ្ងៃទី៨មេសាបានជំលាសប្រកបដោយសុវត្ថិភាព​ពីយ៉េមែន​ទៅ​​ប្រទេ​សអូម៉ាន។”

ស្ដិពិតួនាទីរបស់គុយបានៅសន្និសីទកំពូលទ្វីបអាមេរិកលោក Le Hai Binh បានសង្កត់ធ្ងន់ថា វៀតណាម​ស្វាគមន៍​​រាល់ការខំប្រឹងប្រែងនៃបណ្ដាប្រទេសសំដៅ​រួម​ចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិង​បង្កើន​សន្តិភាព​ស្ថិរភាពសហប្រតិបត្តិការនិង​ការ​​អភិវឌ្ឍន៍នៅដំបន់ទ្វីបអាមេរិក។        ទាក់ទិនដល់​ដំណើរការ​សហ​​​​ប្រតិបត្តិការរវាងវៀតណាមជាមួយសម្ព័ន្ធភាព​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប លោក Le Hai Binh បានអះអាងថា វៀត​ណាមនិងសម្ព័ន្ធភាព​អាស៊ី-អឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍សារវន្តបញ្ចប់ការចរចារលើកិច្ចព្រមព្រៀង​​ពាណិជ្ជកម្មសេរីនាខែធ្នូឆ្នាំ២០១៤និងឆ្ពោះទៅចុះហត្ថលេខាជាផ្លូវការនាពាក់កណ្ដាលដើមឆ្នាំ២០១៥៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ