13/03/2015 11:02 GMT+7 Email Print Like 0

ពលករវៀតណាមចំនួន១៧ម៉ឺននាក់ទៅធ្វើការនៅបរទេសក្នុងរយៈពេល២ខែដើមឆ្នាំ២០១៥

ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៥នេះ ពលករវៀតណាមចំនួន១៧ម៉ឺននាក់បានទៅធ្វើការនៅបរទេស កើន២៣,៥% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ តៃវ៉ាន់(ចិន) នៅតែជាទីផ្សារសារវ័ន្តដោយ​ទទួលពលករ​វៀត​ណាមជិត១១ពាន់នាក់ ស្រូបយក ៦៣,៣% នៃចំនួនពលករទៅធ្វើការនៅបរទេស។ ជា​ពិសេសគឺភាគីតៃ​វ៉ាន់​អាចទទួលពលករវៀតណាមលើវិស័យនេសាទនិងបំរើការងារផ្ទះឡើងវិញ។ ទន្ទឹមនឹងការរក្សាអភិវឌ្ឍន៍​បណ្តា​​ទីផ្សារប្រពៃណី បណ្តាអង្គភាពអាជីវកម្មបញ្ជូន ពលករទៅធ្វើការនៅឯបរទេស កំពុងឆ្ពោះទៅការស្វែង​រក​ទី​ផ្សារមួយចំនួននៅមជ្ឈឹមបូព៌ា។ ជាពិសេសគឺ វៀតណាមនិងថៃកំពុងត្រៀមរៀបចំបណ្តាលក្ខ័ណ្ឌទទួលព​លករ​នា​ពេលខាង មុខ៕ 
 
តាម​ VOV5 – វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ