11/08/2015 10:45 GMT+7 Email Print Like 0

ពន្លឿនសកម្មភាពសហប្រតិបតិ្តការរវាងតុលាការកំពូលនៃវៀតណាមនិងអាមេរិក


(ប្រធានតុលាការប្រជាជនកំពូលវៀតណាមលោក Truong Hoa Binh និងចៅក្រមតុលាការកំពូលអាមេរិកលោកស្រី Ruth Bader Ginsburg (នៅកណ្ដាល) (រូបថត៖Vietnamplus)

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅជំនួបសន្ទនាជាមួយគណៈប្រតិភូនៃតុលាការកំពូលអាមេរិកដឹកនាំដោយ​ចៅក្រមតុលាការលោកស្រី Ruth Bader Ginsburg ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ប្រធានតុលាការប្រជាជនកំពូលវៀតណាមលោក Truong Hoa Binh បានលើកសំណើរថា នាពេលខាងមុខ​ភាគ​ទាំងពីរបន្តបង្កើនកិច្ចសហប្រតិបតិ្តការផ្លាស់ប្ដូរបទពិសោធន៍សំដៅបង្កើនតម្លាភាពក្នុងសកម្មភាពជំនុំ​ជំរះ​ បង្កើនការទាក់ទងនឹងយុត្តិធម៌សំរាប់ប្រជាជនតាមរយៈការកែទម្រង់សកម្មភាពតុលាការ បណ្ដុះបណ្ដាល​ចៅក្រមនិងកម្មាភិបាលតុលាការជាដើម។

រីឯច្រៅក្រម Ruth Bader Ginsburg បានចែករំលែកនូវបទពិសោធន៍មួយចំនួនក្នុងការធ្វើសកម្មភាពនៃតុលាការកំពូលអាមេរិកឧទ្ទេសនាមអំពីដំណើរការនិងបែបបទបណ្ដឹងតវ៉ា លក្ខ័ណ្ទបណ្ដឹងឧទ្ធរណ៍ និងការជំនុំជំរះរបស់​​ចៅ​ក្រមជាដើម។

លោកស្រី Ruth Ginsburg មានគោលបំណងថា នាពេលខាងមុខ ភាគទាំងពីរបន្តពន្លឿនសកម្មភាពសហប្រតិបតិ្តការ មុនបង្អស់គឺផ្លាស់ប្ដូរគណៈប្រតិភូសំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងតុលាការកំពូលនៃប្រទេសទាំងពីរវៀតណាមនិងអាមេរិក៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណា

បណ្តាព័ត៌មានបានផ្សាយ