24/11/2018 09:35 GMT+7 Email Print Like 0

ពន្លឿនការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ

 ការធ្វើភាគហ៊ុនភាវូបនីយកម្មត្រូវបានចាត់ទុកជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីរៀប​ចំរចនា​សម្ព័ន្ធ​សហគ្រាស​រដ្ឋឡើង​វិញ ដោយផ្ដោតលើសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច និងអគ្គក្រុម​ហ៊ុនរដ្ឋក្នុងដំណាក់កាលពីឆ្នាំ២​០១៦​ដ​ល់ឆ្នាំ២០២០។ ប៉ុន្តែ ដំណើរកា​រធ្វើភាគ​ហ៊ុន​ភាវូបនីយកម្ម​នៅតែមិ​ន​ទាន់​ឆ្លើយ​តបក្នុង​ការ​រំពឹង​ទុក​ឡើយ​ ពោលគឺត្រូ​វការដំណោះស្រាយជាក់ស្ដែង និងទាន់ពេ​លវេលា ទើបអាចទទួលបានប្រសិ​ទ្ធភាព។​ នាថ្ងៃទី ២១ ​ខែវិច្ឆិកា កន្លង​ទៅ នាយករដ្ឋមន្ត្រី​​វៀតណាម​ លោក Nguyen Xuan Phuc ​បានអញ្ជើញ​ធ្វើជាអធិបតី​ក្នុង​សន្និ​​សីទ​​ស្ដីពិការ​ជំរុញ​សកម្មភាព​ធ្វើភាគ​ហ៊ុន​ភាវូបនី​យកម្ម​សហគ្រាសរដ្ឋ នាដំណាក់កាលខាង​មុខ​ផង​ដែរ​។
 
ក្រោយរយៈពេល ១ ឆ្នាំ អនុវត្តន៍កម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលស្ដីពីការអនុវត្ត ការ​រៀប​ចំរចនា​សម្ព័ន្ធ​ឡើង​​វិញ ការ​ផ្លាស់ប្ដូរ ការលើកកម្ពស់ប្រសិទ្ធភាពនៃសហគ្រាស​រដ្ឋ និង​គម្រោង​ការរៀប​ចំ​រចនាសម្ព័ន​សហគ្រាស​រដ្ឋឡើងវិញ​ដំណាក់កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ គឺ​ទទួលបានលទ្ធផលវិជ្ជមានជាច្រើ​ន​។ ទោះជា​យ៉ាង​ណា​ក៏ដោយ​ ល្បឿនធ្វើភាគហ៊ុនភាវូបនីយក​ម្មរដ្ឋនៅតែយឺតយ៉ាវ ​ដោយ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ឡើយ​។

​ 
 ពន្លឿនការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ (TTXVN)

ដំណោះ​ស្រាយមួយចំនួន
 
នាបច្ចុប្បន្ននេះ ដំណើរការធ្វើភាគហ៊ុនភារូបនីយកម្មសហគ្រាសរដ្ឋ ទទួលរង​ផលប៉ះពាល់​ពីបម្រែបម្រួល​អវិជ្ជមាន​របស់សេដ្ឋកិច្ច​ពិភពលោក និងតំបន់។លើសពីនេះ​ទៅទៀត​ សហគ្រាស​ខ្នាតធំ​ដែលមានស​កម្មភាព​ជាច្រើន ព​ហុអាជីវកម្ម គឺជាមុខសញ្ញាដែលត្រូវការពេលវេលាជាច្រើនក្នុងកា​រធ្វើភាគហ៊ុនភាវូបនី​យកម្ម​។ ប្រកា​រ​នេះ ទាមទារអោយមានការចូលរួ​មពីវិនិយោគិនធំ ៗ ​ដែលមាន​ធនធាន​ហិរញ្ញវត្ថុ​និងសមត្ថភាព​គ្រប់គ្រង ​និងវិនិយោគល្អ។ដើម្បីដោះស្រាយបញ្ហាទាំ​ងនេះ លោក Tran ​Van Minh សមាជិកសភាខេត្ត ​Quang​ Ninh ​បាន​ឱ្យដឹង​ថា៖ “យើងគប្បីបន្តត្រួតពិនិត្យលើវិស័យដែលរដ្ឋមានសិ​ទ្ធិគ្រប់គ្រងពោល ​គឺជាវិស័យ​ដែលត្រូវ​គៀង​គរ​ទុនរបស់សង្គម។ ទន្ទឹមនឹងនេះ​ យើងគប្បីរក្សា អត្រា​កម្មសិទ្ធិ​របស់​រដ្ឋចំពោះស​ហគ្រាសឲ្យបាន​សម​ស្រប​​ សំដៅទាក់ទាញវិនិយោគិនចូលរួម​ក្នុងការធ្វើភាគហ៊ុនភាវូបនីយក​ម្មផងដែរ”។​

ដើម្បី​បន្តពន្លឿនការធ្វើភាគហ៊ុនភាវូបនីយកម្មរដ្ឋនោះវៀតណាមត្រូវបន្តសុក្រឹតប្រព័ន្ធយន្តការ គោល​នយោបាយ​ក្នុងការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាស​។ ជាពិសេសគឺចាំចាច់ត្រូវដាក់ចេញ​យន្ត​ការ និង​គោល​​នយោបាយ​ ពន្លឿនការធ្វើភាគហ៊ុនភាវូបនី​យកម្ម ស្ដីពីការបោះទុនវិនិយោគ​របស់រដ្ឋ​ទៅក្នុង​សហគ្រាស​ និង​​គ្រប់​គ្រង ប្រើប្រាស់ទុន និងទ្រព្យសម្បត្តិ​របស់​សហគ្រាស។ យោងតាម​អ្នកជំនាញ​ជាច្រើន​បានឲ្យដឹង​ថា​យើង​គប្បីមាន​ការឯកភាព​គ្នាអំពីស្ថាន​ប័នឯកទេស​ធ្វើជាតំ​ណាង​ម្ចាស់​​កម្ម​សិទ្ធិ​ចំពោះសហគ្រាស​រដ្ឋ។ លោក​ស្រី ​​Mai Thi Anh T​uyet សមាជិការសភាពខេត្ត An G​iang បាន​ចាត់ទុកថា​៖

”តម្រូវការចាំបាច់គឺត្រូវមានក្បាលម៉ាស៊ីន និងមនុស្សទទួលបន្ទុកការត្រួតពិនិត្យលើដំណើការគ្រប់គ្រង និង​ប្រើ​ប្រាស់​ទុនរដ្ឋឲ្យសម​ស្រប មានជំនាញវិជ្ជាជីវៈឯ​កទេសនិងឯករាជ្យឲ្យបានឆាប់ៗ។ ​ម៉្យាង​វិញ​ទៀត យើង​គប្បី​បង្កើត​ស្ថាប័ន​ឯកទេសធ្វើជាតំណាងកម្មសិទ្ធិទុនរដ្ឋនៅសហ​គ្រាសឲ្យបានឆាប់ៗ។​ ទន្ទឹ​ម​នឹងនេះ យើងគប្បីធ្វើការ​ផ្លាស់ប្ដូរ​នូវរបបប្រាក់​បៀវវត្តន៍តាមយន្តការទីផ្សារ​យ៉ាងខ្លាំងក្លា ដូចជាស​ហគ្រាស​ឯកជន​ផង​ដែរ”​។
 
បង្កើន​ល្បឿនធ្វើភាគហ៊ុនភាវូបនីយកម្ម
 
រាល់យន្តការសម្រាប់អង្គការនិងបុគ្គលក្នុង​ការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូ​វសិទ្ធិ ភារកិច្ចរបស់ខ្លួន ​នឹងត្រូវបាន​កសាងនឹង​អនុវត្តន៍នាពេលខាងមុខយ៉ាងឆាបៗ។ លុះត្រាតែ​មានដំណោះស្រាយដ៏ប្ដូរផ្ដាច់នោះ ​សហគ្រាស​ធ្វើភាគហ៊ុនភាវូបនីយកម្មទើបមាន​លក្ខណៈល្អ ដើម្បីធ្វើសកម្មភាពប្រកបដោ​យប្រសិទ្ធភាព​។ ឧបនាយក​រដ្ឋមន្ត្រី លោក Vuon​g Dinh Hue ប្រធានគណៈកម្មការបញ្ជាណែនាំទទួល​បន្ទុកការ​ផ្លាស់​ប្ដូថ្មី និង​អភិវឌ្ឍន៍​សហគ្រាស បានលើកច្បាស់ថា៖

”យើង​មិនអាចលះបង់គុណភាព ដើម្បីទទួលឲ្យបានល្បឿន ធ្វើភាគហ៊ុនភាវូបនីយកម្មឡើយ ពោល​គឺយើង​គម្បីផ្ដោត​លើការធ្វើភាគហ៊ុនភាវូបនីយក​ម្ម និងការ​គ្រប់គ្រង​របស់​សហគ្រាស​ក្រោយពីធ្វើភាគ​ហ៊ុនភា​វូបនីយ​កម្ម។​ យើងគម្បីផ្ដោតសំខាន់លើ​ការធ្វើស្តិតិ ការត្រួតពិនិត្យ​និង​ការអនុម័ត​លើវិធី​ប្រើប្រាស់​ដីធ្លី​របស់​សហគ្រាស​ផង​ដែរ​”។

ការ​រៀប​ចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ជាពិសេសគឺចំពោះសម្ព័នក្រុមហ៊ុនសេដ្ឋកិច្ច និងអគ្គក្រុមហ៊ុនរដ្ឋ គឺ​សំ​ដៅ​កសាង​សហគ្រាសរដ្ឋឲ្យកាន់តែសមស្រប ថែ​មទៀត។ ហេតុដូច្នេះហើយ កា​រពន្លឿន​ដំណើរ​ការ​ធ្វើ​ភាគ​ហ៊ុន​​ភាវូបនីយកម្ម ត្រូវបានថ្នាក់ដឹក​នាំគ្រប់ជាន់ថ្នាក់យកចិត្តទុ​កដាក់​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ