03/06/2016 11:26 GMT+7 Email Print Like 0

ពន្លឿនការវិនិយោគពី Chennai (ឥណ្ឌា)ចូលមកវៀតណាម

សន្និសីទ “ឱកាសវិនិយោគនៅវៀតណាម”បានបើកនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង Chennai ជាមជ្ឈមណ្ឌល​ឧស្សាហកម្មធំបំផុតនៅភាគអាគ្នេយ៍ប្រទេសឥណ្ឌា។ ​ថ្លែងមតិនៅក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានលើកច្បាស់ថា នាពេលថ្មីៗនេះ ការវិនិយោគរបស់ឥណ្ឌាចូល​វៀត​ណាម​គឺកើនឡើងជាលំដាប់។ ដោយឡែកក្នុងឆ្នាំ២០១៥ កើន ១៧៩% បើប្រៀបនឹងឆ្នាំទៅមិញ​ដោយទទួលបានប្រាក់ចំនួន៥៧០លានដុល្លារអាមេរិក។ លោកឯកអគ្គរដ្ឋទូតរូបនេះបានសង្កត់ធ្ងន់ថា វិនិយោគិនឥណ្ឌាកំពុង 
ប្រឈម​មុខនឹងឱកាសច្រើន ដោយសារវៀតណាមក្លាយទៅជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងចូលរួមរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗ មួយចំនួន ជាពិសេសគឺកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក (TPP)។ ​នេះជាសកម្មភាពលើកទី២ស្ថិតក្នុងបណ្តាផែនការពន្លឿន វិនិយោគសេរីដោយស្ថានទូត​វៀត​ណាមប្រចាំនៅឥណ្ឌាអនុវត្តក្នុងឆ្នាំ២០១៦៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ