ពណ៌បៃតងនៅភូមិចាកកឹមថាញ (Cam Thanh)
នៅចម្ងាយពីក្រុងបុរាណហូយអាន (Hoi An) ប្រហែល៣គីឡូម៉ែត្រ ព្រៃចាកកឹមថាញ (Cam Thanh) ដ៏ធំឆេង មើលទៅដូចជាតំបន់ព្រែកទន្លេទិសខាងលិចនៃភាគខាងត្បូងវៀតណាម ដែលបានបំប្រួញតូចមក។ គ្រាន់តែ ខុសប្លែកពីតំបន់ខាងលិចនៃភាគខាងត្បូងវៀតណាម គឺអ្នកភូមិធ្វើដំណើរចូលព្រៃចាកដោយទូកបីសន្លឹក រីឯនៅភូមិកឹមថាញ (Cam Thanh) បែរជាធ្វើដំណើរដោយទូកកញ្ជើ។ អារម្មណ៍ដែលបានអង្គុយលើទូកកញ្ជើឃ្លីងឃ្លោងជ្រែកក្រោមធាងចាកត្រជាក់ និងអាស្រ័យពេញលេញទិដ្ឋភាពជនបទនៃតំបន់ទឹកទន្លេ ធ្វើឲ្យនរណាក៏មានអារម្មណ៍សោកស្តាយមិនដាច់អាល័យពីទីកន្លែងនេះ។ អ្នកភូមិក្នុងតំបន់និទានថា ព្រៃចាកនេះ ចាក់ឫស្សបង្កើតកូនពូនចៅមុននេះជាង២០០ឆ្នាំ។ ពូជចាកនៅទីនេះ ដោយសារអ្នកភូមិនៅតំបន់ខាងលិចនៃភាគខាងត្បូងវៀតណាម ចរនិវេសន៍យកមកដាំ។ ដើមចាកតំបន់ខាងលិចនៃភាគខាងត្បូងវៀតណាម ចូលមកសមស្របនឹងដីធ្លីនៅតំបន់សមុទ្រភូមិភាគកណ្តាល តាមលំដាប់ចេះតែរីកដុះដាលពាសពេញក្លាយជាព្រៃចាក។ កាលដំបូង ព្រៃចាកទូលាយប្រហែល៧ហិកតា ទើបអ្នកភូមិហៅថាព្រៃចាកប្រាំពីរហិកតា តែឥឡូវព្រៃចាកលូតលាស់ឡើងដល់ជាង១០០ហិកតា។
តាំងពីយូរ ព្រៃចាកបានគ្រប់ដណ្តប់ របាំងអ្នកភូមិកឹមថាញ (Cam Thanh) ជៀសវាងបានខ្យល់ព្យុះរលកបោកបាច់ពីច្រកសមុទ្រកឿដាយ (Cua Dai) ឥឡូវនេះ វានៅជាជញ្ជាំងការពារទីបម្រុងមណ្ឌលជីវចម្រុះពិភពលោកកោះចាម (Cham) និងជាទីកន្លែងជ្រកកោននៃជលផលគ្រប់ប្រភេទ។ គ្រាន់តែ១៥០ពាន់ដុង (ប្រហែលជាង៦ដូល្លាអាមេរិក) ភ្ញៀវទេសចរណ៍អាចជួលទូកកញ្ជើសម្រាប់តែអ្នកដំណើរពីរនាក់ និងអ្នកចែវទូកម្នាក់ គឺយើងអាចធ្វើដំណើរទស្សនាទេសភាពរហស្ថានស្រស់ស្អាតទូទៅនៃព្រៃចាកនេះ។ អ្នកចែវទូកទាំងឡាយសុទ្ធតែជាអ្នកភូមិ ពួកគាត់ធ្លាប់ជាអ្នកនេសាទ ចរិតស្លូតបូត រាកទាក់ភ្ញៀវ។ អំឡុងពីរម៉ោង អង្គុយទូករសាត់អណ្តែតបត់បែនតាមព្រែកប្រឡាយជ្រែកក្រោមធាងចាកបៃតង ភ្ញៀវទេសចរណ៍បានពិសោធន៍នូវអារម្មណ៍ទិដ្ឋភាព ស្តាប់អ្នកចែវទូកច្រៀងចម្រៀងប្រជាប្រិយស្រុកក្វាងណាម (Quang Nam) ដ៏ពីរោះសណ្តំ ចម្រុះទេសភាពអ្នកភូមិកំពុងបង់សំណាញ់ ឬខ្លួនជាអ្នកស្ទូចត្រីក្តាមដោយផ្ទាល់ នៅក្រោមគុម្ពចាក ជាពិសេសអ្នកទាំងនេះនៅបានទស្សនាការសម្តែងចែវទូកកញ្ជើ។ ក្រោមថ្វីដៃដ៏ជំនាញនៃអ្នកចែវទូកលើព្រែកទន្លេ ទូកកញ្ជើផ្អៀងផ្អងវិលៗធ្វើឲ្យអ្នកអង្គុយលើទូកកាន់ជាប់មាត់ទូក ដើម្បីមិនត្រូវខ្ទាតចេញពីទូក។ អារម្មណ៍រន្ធត់បែបនេះ ធ្វើឲ្យភ្ញៀវទេសចរណ៍ ភ័យខ្លាចផង រំភើបចង់សាកល្បងផង យ៉ាងនេះសម្លេងស្រែកលាយនឹងសូរសំណើច លាន់រំពងពេញកំណាត់ព្រែកមួយ។ បងឌូវ៉ាន់តៀន (Do Van Tien) ជាសមាជិកម្នាក់នៃក្រុមទូកកញ្ជើនៅភូមិកឹមថាញ (Cam Thanh) ឲ្យដឹងថា ទូទាំងភូមិវ៉ាន់ឡាំង (Van Lang) សព្វថ្ងៃមានទូកជាង៣០០គ្រឿង ភ្ញៀវទេសចរណ៍មកទីនេះ ភាគច្រើនគឺជនជាតិកូរ៉េខាងត្បូង ចិន និងជនជាតិមួយចំនួនទ្វីបអឺរ៉ុប។ នៅរដូវប្រាំងភ្ញៀវទេសចរណ៍មកទស្សនា ច្រើនកុះករ ជួនមានក្រុមឡើងដល់រាប់ពាន់នាក់។ ភូមិកឹមថាញ (Cam Thanh) ទាក់ទាញភ្ញៀវទេសចរណ៍ ដោយសារមានព្រៃចាករហស្ថានបរិសុទ្ធ សេវាកម្មទេសចរណ៍ជក់ចិត្តនិងប្លែកៗ។
បន្ទាប់ពីដំណើរទស្សនាព្រៃចាកកឹមថាញ (Cam Thanh) ភ្ញៀវទេសចរណ៍អាចចត់សម្រាកនៅទីចំណត់ពិសាទឹកដូងត្រជាក់ និងគយគន់មើលទេសភាពទូទៅនៃព្រែកទន្លេ ពោរពេញទៅដោយដើមចាកបៃតង។ អារម្មណ៍សុខសាន្តស្រស់ស្រាយនេះ ធ្វើឲ្យទឹកចិត្តភ្ញៀវទេសចរណ៍មិនចង់ឃ្លាតឆ្ងាយ តែងមានកូនចិត្តមួយរំពឹងសន្យានឹងវិលត្រឡប់មកភូមិចាកកឹមថាញ (Cam Thanh) ពេលមានឱកាសទៅក្រុងបុរាណហូយអាន (Hoi An)៕
អត្ថបទនិងរូបថត៖ តឹតសើន កុងដាត
Ramsar Lang Sen - ទីកន្លែងដ៏ចាប់ចិត្តសំរាប់ភ្ញៀវទេសចរណ៍
វង្វេងផ្លូវចូលក្នុងតំបន់ព្រិលនិងអាប់អួរ
ផ្សារណាត់គ្របដណ្តប់ដោយអ័ព្ទ
ខេត្តម៉ុកចូវ (Moc Chau) ៖ ខ្ពង់រាប ផ្ការាប់ពាន់ប្រភេទ
ពិសោធន៍បរិយាកាស Villa Song Saigon
ដាយណាម (Dai Nam) - ទីកន្លែងឥតព្រំដែនចំពោះរាល់ចំណង់ចំណូលចិត្ត
ទីស្ថានអានញាន (An Nhien) នៅលើខ្ពង់រាប
“ទីក្រុងលិចជ្រៅទៅក្នុងពពក” ស្ថិតនៅកំពូលភ្នំបាណា (Ba Na)
ស្វែងយល់ឈូងសមុទ្រហាឡុង (Ha Long) នៅលើនាវាកម្សាន្ត
រហាត់ទឹកភូមិណាខឿង (Na Khuong)
ណាមយូ (Nam Du) ៖ ប្រជុំកោះស្រស់ស្អាត ស្ថិតនៅប៉ូលខាងត្បូងនៃមាតុភូមិយើង
ទស្សនាទីកន្លែងថតភាពយន្ត “Kong: Skull island”
រមណីយដ្ឋានកោះកូតូ (Co To)
គយគន់មើល១៨រតនវត្ថុជាតិ
ភូមិផ្ទះស្លឹក
វត្តបូរាណនៅកណ្តាលបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)
ធម្មយាត្រាទៅកាន់ពុទ្ធស្ថាន
ស្វែងយល់ផ្ទះលើដើមឈើ
វត្តបូរាណបូយខេ (Boi Khe)
ហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa) លើផើងអុជធូបទាំងប្រាំបួននៅក្រុងហ្វេ
ទៅទស្សនាឈុតចម្រៀងនៅខាងមុខទីសក្ការៈបូជា
ឡើងដល់កំពូលភ្នំ Fansipan
“ធ្វើដំណើរ” ទៅកាន់ភពអរូបីយ៍
ទៅលេងស្រែឈូកហ្គ័រថាប (Go Thap) ភ្លក្សរសជាតិជនបទ
សឹមសើន(Sam Son)- ទេសភាពស្រស់ស្អាតមួយនៅខេត្តថាញ់ហ័រ (Thanh Hoa)