18/12/2017 09:01 GMT+7 Email Print Like 0

ពណ៌នៃកន្សែងជួតក្បាលរបស់ជនជាតិឡាហ៊ូ (La Hu)

ក្នុង​សហគមន៍​ជនជាតិ​ចំនួន ៥៤ ជនជាតិ ​សម្លៀកបំពាក់​ប្រពៃណី​​បាន​បង្ហាញ​លក្ខណៈ វប្បធម៌ របស់​​ជនជាតិនិមួយៗ នៅ​ក្នុង​តំបន់​និមួយ និង​មាន​ភាព​វិសេស​វិសាល។ ចំពោះ​ស្តី្រ​ជា​ជនជាតិ ឡា​ហ៊ូ​ (La  Hu) (រស់នៅស្រុក​មឿង​តែ (Muong Te) ខេត្ត​ឡាយ​ចូវ (Lai Chau)) កន្សែង​ជួត​ក្បាល​​​​ពិត​ជា​ស្មុគស្មាញ​​ ពិសេសដែល​បង្ហាញ​​គោល​បំណង​នូវ​ជីវភាព​រស់​នៅ ដែល​សមស្រប​នឹង​​ធម្មជាតិ។

ជនជាតិ​ឡាហ៊ូ (La Hu) ជួត​កន្សែង​ក្បាល​ ប្រកបដោយ​ហ្មត់ចត់ ពីព្រោះ​​ជនជាតិ​ឡាហ៊ូ ​(La Hu) បាន​អនុវត្ត​​ការរុំកន្សែងជា​ច្រើន ដើម្បី​ពាក់លើក្បាល​​​កន្សែង​មួយ​ ដែល​មាន​ ៤ ជាន់ និង​តភ្ជាប់​នឹង​សក់។ ជាដំបូង គេសិតសក់​និង​វែក​ត្រង់ ហើយ​ប្រើ​កង​ជ័រពណ៌ត្នោត ដើម្បី​ទុក​ផ្នត់​សក់​។​បន្ទាប់ពីគេ​នឹង​ពាក់​លើក្បាល​កន្សែង​​​ក្រណាត់​មួយដែល​ប៉ាក់​ក្បូនរចនា​​ស្រស់ស្អាត​និង​ដេរ​ភ្ជាប់​នឹង​​គ្រប់អង្កាំពណ៌ស។ កន្សែង​នេះ​​ក៏បាន​បង្ហាញ​​​ភាព​ប៉ិនប្រសប់​របស់​នារី​ជនជាតិឡាហ៊ូ(La Hu)។

តាម​ទំនៀម​ទំលាប់ស្ត្រីជនជាតិឡាហ៊ូ (La Hu) តែង​តែ​ប្រើ​ក្រណាត់​ពណ៌បៃតង ពណ៌​ក្រហម​ ហើយ​ប៉ាក់ក្បូន​រចនា​លើក្រណាត់នេះ ដោយ​អំបោះគ្រប់ពណ៌ ដើម្បី​ធ្វើ​កន្សែង​ជួតមួយ។ ទោះបី​មានគ្រប់ពណ៌​ក៏ដោយ​ ប៉ុន្តែ​ដោយ​បាតដៃប៉ិនប្រសប់ អំបោះ​គ្រប់​ពណ៌ទាំងនោះ​​​បាន​រួម​ផ្សំ​​យ៉ាង​សមគ្នា ជាពិសេស ​ក្បួន​រចនានេះសមស្រប​និង​ស្អាត​ តាម​ចំណូលចិត្ត​អំពី​សោភណ្ឌភាព​​របស់​ប្រជាជន​ឡាហ៊ូ (La Hu)។


កងជ័រពណ៌ត្នោត បានទុកផ្នត់សក់និងជាជាន់ដំបូងនៃកន្សែងជួតក្បាលរបស់ស្ត្រី ឡាហ៊ូ (La Hu)។

ជាន់ទីពីរនៃកន្សែងជួតក្បាលរបស់ស្តី្រជនជាតិ ឡាហ៊ូ (La Hu) ដែលធ្វើពីក្រណាត់មានច្រើនពណ៌
និងបត់ជាច្រើនផ្នត់ មុនពេលពាក់លើក្បាលរបស់ជនជាតិ ឡាហ៊ូ (La Hu)។


ស្ត្រីជនជាតិឡាហ៊ូ (La Hu) សៀតជាន់ទីពីរនៃកន្សែងជួតក្បាលប្រពៃណី។

បន្ទាប់ពីពាក់ជាន់ទីពីរនៃកន្សែងជួតក្បាល ស្ត្រីជនជាតិ ឡាហ៊ូ (La Hu)
ប្រើខ្សែកៅស៊ូសំដៅបិទបាំងសក់។


ជាន់ទីបីនៃកន្សែងជួតក្បាល ស្ត្រីជនជាតិ ឡាហ៊ូ (La Hu) មានព្រុយខាងក្រោយ
ដើម្បីបិទបាំងខាងក្រោយក្បាលរបស់ស្ត្រីជនជាតិ ឡាហ៊ូ (La Hu)។


នៅពេលពាក់ជាន់ទីបីនៃកន្សែងជួតក្បាល ស្ត្រីជនជាតិ ឡាហ៊ូ (La Hu) បានអ្នកដទៃជួយ
សំដៅពាក់កន្សែងលើក្បាលយ៉ាងណា ប្រកបដោយស្អាតបំផុត។


ផ្នែកព្រុយគឺជាជាន់ចុងក្រោយបង្អាស់នៃកន្សែងជួតក្បាល ស្ត្រីជនជាតិ ឡាហ៊ូ (La Hu)។

ស្ត្រីជនជាតិ ឡាហ៊ូ (La Hu) ទុកសក់វែង ដើម្បីចងសក់និងពាក់កន្សែងជួតក្បាល
តាមរបៀបស្មុគស្មាញនេះ។


កន្សែងជួតក្បាលរបស់ស្ត្រីជនជាតិ ឡាហ៊ូ (La Hu) មើលពីខាងក្រោយ។

ស្រី្តជនជាតិ ឡាហ៊ូ (La Hủ) ពីរនាក់ រស់នៅភូមិបុំតើ (Bum Tở) ។ នាថ្ងៃធម្មតា ជនជាតិ ឡាហ៊ូ (La Hủ)
ពាក់អាវ
ប៉ុន្តែក្នុងពិធីបុណ្យនានា ស្រី្តជនជាតិ ឡាហ៊ូ (La Hu) ពាក់ថែមអាវខ្លីខាងក្រៅដែលកាត់ដេរ
ដោយស្មុគស្មាញ។


ស្រី្តជនជាតិ ឡាហ៊ូ (La Hu) មានគ្រប់ពណ៌ គឺជាផ្នែកដ៏សំខាន់
ដែលបង្កើតភាពខុសគ្នានៃសំលៀកបំពាក់របស់ជនជាតិឡាហ៊ូ (La Hu)។


ផ្នែកព្រុយនៃកន្សែងជួតក្បាលរបស់ស្ត្រីជនជាតិ ឡាហ៊ូ (La Hu)
ដូច្នេះបានបង្កើតភាពរស់រវើកនៃសំលៀកបំពាក់របស់ស្រី្តជនជាតិ ឡាហ៊ូ (La Hu)។


ស្ត្រីជនជាតិ ឡាហ៊ូ (La Hu) រស់នៅភូមិបុំតើ (Bum To) ស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ
(Lai Chau) ពាក់សំលៀកបំពាក់ប្រពៃណី កំពុងហាត់រាំ ច្រៀង ក្នុងបរិវេណនៃអគាវប្បធម៌ភូមិ។

បន្តគេ​នឹង​ចង បិទបាំង​សក់​វែង​ដោយ​ខ្សែ​កៅស៊ូ​មាន​ពណ៌ ហើយ​រុំ​សក់​នេះ​ជុំវិញ​ក្បាល។ ដំណាក់កាល​រុំ​កន្សែង​ចុង​ក្រោយ ស្រ្តី​​ជនជាតិ ឡាហ៊ូ (La Hu) នឹង​ពាក់​ផ្នែក​ព្រុយ​គ្រប់ពណ៌ លើ​ក្បាល។ នេះ​គឺ​ជា​ចំណុច​សំខាន់​ ដើម្បី​​​គេ​អាច​​ដឹង​អាយុ​របស់ស្តី្រ ឡាហ៊ូ (La Hu) ពីព្រោះ​ស្រី្ត​មាន​អាយុ​ច្រើន មិន​ពាក់​ផ្នែកនេះ។

យូរ​លង់​មកនេះហើយ ​ជនជាតិឡាហ៊ូ (La Hu) មិន​រស់​​​ប្រមូល​គ្នាទេ​ ដូច្នេះ​គ្មាន​ភូមិ ភ្នំ​និមួយៗ មាន​តែ​ ៤ ដល់ ៥ គ្រួសារ​រស់នៅ ​​ក្នុង​ដំណើរការ​ទៅ​ផ្សារ ចូលក្នុង​ព្រៃ ​​​កន្សែងជួត​ក្បាលគឺ​ជា​សញ្ញា​ ដើម្បី​គេ​ដឹង​​ជនរួម​ជាតិ។ ម្យ៉ាង​ទៀត ជនជាតិឡាហ៊ូ (La Hu) រស់​យ៉ាង​ជិតស្និទ្ធ​នឹង​ធម្មជាតិ ក្នុង​ដំណើរការទៅវាលស្រែ ចូល​ក្នុង​ព្រៃ កន្សែងជួត​ក្បាល​គ្រប់ពណ៌នេះ​បាន​បែងចែក​មនុស្ស​និង​សត្វ ដែលជួយ​អ្នក​ប្រមាញ់​មិន​ច្រឡំ។
 
នាសព្វ​ថ្ងៃនេះ ជនជាតិឡាហ៊ូ (La Hu) មិន​ផ្លាស់ប្តូរទីលំនៅ កន្សែង​ជួត​ក្បាលនិងសំលៀកបំ​ពាក់​ដ៏ស្រស់ស្អាត ត្រូវបាន​ស្ត្រី​ជនជាតិ​ឡាហ៊ូ (La Hu) ​​ពាក់​ ក្នុង​ពិធីបុណ្យ​នានា និង​ពិធីសែន​​ក្នុង​ភូមិ។

ប្រៀបនឹង​ជនជាតិ​ផ្សេងៗ រស់​ក្នុង​តំបន់ពាយ័ព្យ ស្ត្រី​ជនជាតិ​ឡាហូ (La Hu) ពាក់​អាវដែល​មានផាយវែង ពណ៌ខ្មៅដេរ​ពណ៌ខៀវ​​ដោយ​សាមញ្ញ។ ប៉ុន្តែ កន្សែង​ជួត​ក្បាល​មានគ្រប់ពណ៌ ស្មុគស្មាញ ដែល​បង្កើត​លក្ខណៈ​លេចធ្លោនិង​ភាពខុស​គ្នា។ មិន​ត្រឹម​តែ​បង្ហាញ​សោភណ្ឌភាព​ កន្សែង​ជួត​ក្បាលនេះ​តែប៉ុណ្ណោះ ថែមទាំងបាន​សមស្រប​នឹង​សំលៀកបំពាក់​ប្រពៃណី​​​របស់​ស្ត្រី​ជនជាតិ​ឡាហូ (La Hu) ./.

 

តាម​ការ​ស្ថិតិ​បរិមាណប្រជាជន​និង​ទីលំនៅ​ នា​ឆ្នាំ២០០៩ ជនជាតិឡាហូ (La Hu) រស់​នៅ​វៀតណាម​មាន ៩.៦៥១ នាក់។ រស់​​នៅខេត្តក្រុងចំនួន ១៦ ​ក្នុង​ចំណោម ៦៣ ខេត្ត ទីក្រុង ។ ភាគីច្រើន ជនជាតិឡាហូ (La Hu) ​បាន​រស់​នៅ​ ខេត្ត​ឡាយ​ចូវ (Lai Chau) ( ៩.៦០០ នាក់ ស្មើនឹង ៩៩,៤៧ នៃ​បរិមាណ​ជនជាតិ ឡាហូ (La Hu) ​បាន​រស់​ នៅ​ប្រទេស​វៀតណាម)។ មុន​នោះ ជនជាតិឡាហូ (La Hu) ​ប្រកបដោយមុខរបរធ្វើ​ស្រែ​និងរបរ បាញ់ ។ ឧបករណ៍​និង​សំភារៈ​បាន​ប្រើ​ប្រាស់​ រួមមាន៖ កាំប៊ិច ចបកាប់។ ប៉ុន្មាន​ឆ្នាំមកនេះ ជនជាតិឡាហូ (La Hu) បាន​​ដាំ​ស្រូវទឹក​និង​​ស្រូវ​ដាំលើភ្នំ​ ដែល​ធ្វើ​ជា​ស្បៀង​អាហារ​ គេ​បាន​​ប្រើប្រាស់​ក្របី ដើម្បី​ភ្ជួរ​ស្រែ​។ បរុស​ជនជាតិឡាហូ (La Hu) កម្បាញយ៉ាង​ពូកែ ដូចជា៖ ​កៅអី ថាស់ កន្ទែល ចង្អេត្រាង... ដោយផ្តៅនិង​ភាគ​ច្រើនជាជាងដំដែក​។

 

 អត្ថបទនិង​រូបថត៖ វៀតគឿង

បណ្តាអត្ថបទបានផ្សាយ