21/01/2019 09:42 GMT+7 Email Print Like 0

ពង្រឹងសកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់ប្រជាជនក្រីក្រនិងជនជាតិភាគតិច


ទិដ្ឋភាពនៃពិធីជូនអំណោយសម្រាប់កម្មករ និយោជិក (រូបថតៈ TTXVN)

 នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បាន​អញ្ជើញ​ទៅបំពេញទស្សនកិច្ច​ការងារនៅខេត្ត Quang Tri។  ក្នុងឱកាសនោះ ឧប​នាយករដ្ឋមន្ត្រីលោក ​Truong Hoa Binh បានផ្តល់អំណោយ​ចំនួន១៥០កញ្ច​ប់​​ដល់គ្រួសារ គោលនយោបាយ​ គ្រួសារក្រីក្រ នៅស្រុក​ Dakrong  ខេត្ត Quang Tri ក្នុងឱ​កាសចូលឆ្នាំ​ថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក ២០១៩។
 
នាព្រឹក​ថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៩ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិ​វៀត​ណាម​លោក​ Tran Thanh Man បានអញ្ជើញទៅសាកសួរសុ​ខទុក្ខ និងជូនអំណោ​យ សម្រាប់​គ្រួសារ​គោល​នយោ​បាយ ​គ្រួសារក្រីក្រ និងជនរងគ្រោះដោយជាតិ​គីមីពុលព័ណ៌លឿងទុំវៀតណាម​; ទៅសាក​សួរសុខ​ទុក្ខ​និង​ជូន​អំណោយ​បុណ្យចូលឆ្នាំថ្មីប្រ​ពៃណី សម្រាប់គ្រួសារអ្នកម្តា​យវីរៈភាព Vo Thi Anh  ដែល​មាន​កូនជា​យុទ្ធជន​ពលីក្នុង​ស​ង្គ្រាមការពារព្រំដែនភាគនីរតី និង​គ្រួសារលោក Tran Minh Son អតីតយុ​ទ្ធជន​ ធ្លាប់ចូល​រួម​សង្គ្រាម​ការ​ពារ​ព្រំដែនភាគនីរតី ដែលរស់ នៅទីរួមស្រុក Nui Sap ស្រុក Thoai Son ខេត្ត An Giang។
 
បន្ទាប់ពីបានទៅសាកសួរសុខទុក្ខ និងជូនពរ​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​សម្រាប់​គ្រួសារ​គោល​នយោបាយ​លើទូទាំង​ទីរួមស្រុក​ Nui Sap មក ប្រ ធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស​មាតុភូមិវៀតណាម លោក ​Tran Thanh Man បាន​អញ្ជើញ​ទៅជូនពរបុណ្យចូលឆ្នាំ​ថ្មីប្រ ពៃណី និងជូនអំណោ​យចំនួន ២០០ ក​ញ្ចប់ សម្រាប់​គ្រួសារ​គោល​នយោបាយ​ គ្រួសារក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុល​ព័ណ៌លឿងទុំលើទូទាំងស្រុក T​hoai Son​ ផងដែរ។
 
ក៏នា​ព្រឹកថ្ងៃទី២០ខែមករា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារនៅខេត្ត Quang Tri។  ក្នុង​ឱកាសនោះ ឧបនាយករដ្ឋមន្ត្រី​លោក Truong Ho​a Binh បានផ្តល់អំណោ​យចំនួន១៥០កញ្ចប់ ដល់គ្រួសារគោលន​យោ​​បាយ​ គ្រួសារក្រីក្រ នៅស្រុក D​akrong  ខេត្ត Quang​ Tri ក្នុងឱកាសចូលឆ្នាំ​ថ្មីប្រពៃណី​ ឆ្នាំកុរ​ ឯកស័ក ២០១៩។
 
មុននោះ ​នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បាន​អញ្ជើញ​ចចូលរួម​ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី និងបានផ្តល់អំណោយដល់កម្ម​ករមានស្ថានភាពលំបា​ក នៅខេត្ត Hai Duong​ ។ នៅឆ្នាំនេះ សហភាពពលកម្មនៅគ្រ​ប់លំដាប់ថ្នាក់ ខេត្ត Hai Duong បានរៀបចំពិធី​បុណ្យតេត​ជួបជុំ ​សម្រាប់សមាជិកសហជីព ជិត​ ២.៧០០ នាក់ ដែលមានស្ថានភាព​លំបាក ដោយតម្លៃសរុបឡើ​ងទៅ១​,៣ លាន​ ដុង។  ទន្ទឹមជាមួយ​គ្នានោះ ខេត្តក៏បានរៀបចំកម្មវិធី​ជួបជុំ​ ជូនអំណោយ និងជូន​សំបុត្ររថយន្ដ​សម្រាប់​សមាជិក​សហជីពនិងពលករជិត ១៤០ម៉ឺន នាក់​ អាចត្រលប់មកស្រុកកំណើ​តវិញ ដើម្បី​ទទួល​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ ដោយ​ចំនួនទឹកប្រាក់ឡើងដល់ ៥៤​,៤ពាន់លានដុង​។
 
អញ្ជើញ​វាយតម្លៃអំពីការងារថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណី សម្រាប់ពលករ និយោជិកឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានសម្តែងនូវបំណងប្រាថ្នាថា បញ្ចប់ពេលសម្រាកពីបុណ្យតេត ពលករ នឹងត្រឡប់ មក រកការ​ងារ​ដោយស្មារតីថ្មី។ លោក Truong Hoa Binh មានប្រសា​សន៍ថា៖ “ខ្ញុំក៏សូម​ក្រើនរំលឹក​ផងដែរ​ថាមា​ន​កន្លែង​ជាច្រើន​ ដែលក្រុមហ៊ុនមិន យក ចិត្តទុកដាក់ដ​ល់អត្ថប្រយោជន៍របស់និយោជិ​ក។ ខ្ញុំស្នើឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ សហជីពនិងនិយោជិកឲ្យ​មានភាពសម្របសម្រួលគ្នាយ៉ាងល្អ ​ដើម្បីថែ​ទាំបុណ្យតេត​ជូនពលករ​ និយោជិក។ ជាពិសេសគឺ ការការពារសិ​ទ្ធិស្របច្បាប់រួមទាំងការថែរក្សាភាពសប្បាយរីក​ រាយ​ទៀត​ផង​”។
 
ក្នុង​ថ្ងៃទី១៩ ខែមករា ឆ្នាំ​២០១៩ នេះ លោក Nguyen Hoa Binh ប្រធានតុលាការប្រ ជាជន​កំពូល​បាន​អញ្ជើញ​ទៅសាក​សួរសុខទុក្ខ និង ចែកអំណោយ ដល់គ្រួ សារឆ្នើមជ​នជាតិ Raglai នៅឃុំ Loi Hai ស្រុក Thu​an Bac ​។ លោក​ Nguyen Hoa Binh បានជូនពរឲ្យបងប្អូនមាមីង ឈានចូលឆ្នាំថ្មី ២០១៩ នឹង​ទទួល​បាន​ជីវភាព​រស់​នៅ​សម្បូរធូធា​រ​ជាង ក្រុមគ្រួសារជួបតែសេចក្តីសុខ ចម្រូងចម្រើ​នជាមិនខាន។​
 
ក្នុងថ្ងៃ​ដដែល លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម បាន​អញ្ជើញ​ចូល​រួមពិធី​បុណ្យជួប​ជុំចូលឆ្នាំ​ថ្មីប្រពៃណី ២០១៩ នៅខេត្ត S​oc Trang៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ